ខ្យល់ព្យុះ​ទឹកជំនន់​ ស្លាប់​និង​បាត់​ខ្លួន​ ជិត​៣០០​នាក់​នៅ​ចិន​

7/16/2013 0 Comments A+ a-

មន្ដ្រី​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាល​ ពី​ថ្ងៃ​ទី​១៦​កក្កដា​ថា​ យ៉ាង​ហោច​ណាស់​ក៏​ មាន​ពលរដ្ឋ​២៩៥​នាក់​ស្លាប់​និង​បាត់​ខ្លួន​ បណ្ដាល​មក​ពី​ខ្យល់ព្យុះ​ អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​បាក់​ដី​ជា​ទ្រង់​ទ្រាយ​ធំ​ ។​
​សារព័ត៌មាន​ស៊ិ​ន​ហួរ​បាន​ផ្សព្វផ្សាយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឱ្យ​បាក់​ដី​នៅ​ ខេត្ដ​ស៊ី​ឈាន់​តាំងពី​ថ្ងៃ​ទី​៨​កក្កដា​មក​ម្ល៉េះ​ បណ្ដាល​ឱ្យ​មនុស្ស​៦៨​នាក់​ស្លាប់​និង​១៧៩​ នាក់​បាត់​ខ្លួន​។​ ក្រៅពី​នេះ​នៅ​មាន​មនុស្ស​ ៤១​នាក់​ស្លាប់​និង​បាត់​ខ្លួន​នៅ​តំបន់​ភាគ​ពាយ័ព្យ​និង​ភាគ​និរតី​នៃ​ប្រទេស​ចិន​ ។​  ​នៅ​ខេត្ដ​ក្វា​ង​ទុង​ក៏​មាន​មនុស្ស​២​នាក់​ បាត់​ខ្លួន​ក្រោយ​ពេល​ដែល​ខ្យល់ព្យុះ​សូ​លិ​ក​ បាន​ឆ្លងកាត់​ខេត្ដ​នេះ​ កាលពី​ថ្ងៃ​ទី​១៣​ កក្កដា​ ។​
​រដ្ឋាភិបាល​ប្រទេស​ចិន​កំពុង​តែ​វាយ​ តម្លៃ​ពី​ការ​ខូចខាត​បណ្ដាល​មក​ពី​ខ្យល់​ ព្យុះ​ខាងលើ​ ។​ ដោយឡែក​ស្ថិត​នៅ​ក្នុង​ ទីក្រុង​វេន​ស៊ូ​ ខេត្ដ​ស៊ី​ឈាន់​ ការ​ខាតបង់​ ដោយ​ខ្យល់ព្យុះ​គិត​ជា​ទឹកប្រាក់​មាន​រហូត​ ដល់​៣៤​លាន​ដុល្លារ​ ។​
​កន្លង​មក​នៅ​ខេត្ដ​ភូ​ចៀន​ ពលរដ្ឋ​ ជាង​កន្លះ​លាន​នាក់​ត្រូវ​បាន​ភៀសខ្លួន​ទៅ​ កាន់​តំបន់​សុវត្ថិភាព​ ។​ រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​ប្រមាណ​៦​ពាន់​នាក់​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ ។​
​កាលពី​ថ្ងៃ​ទី​១៤​កក្កដា​ អ្នកទេសចរ​ ជនជាតិ​វៀតណាម​៣៨​នាក់​ដែល​ជាប់​ គាំង​ដោយ​ទឹកជំនន់​ត្រូវ​បាន​បញ្ជូន​ទៅ​ កាន់​តំបន់​សុវត្ថិភាព​ផង​ដែរ​៕
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត