វាយ​ក្បាល​ ក្មេង​ទើប​តែ​៨​ខែ ព្រោះ​តែ​រំខាន​ មិន​ឲ្យ​ដេក

7/16/2013 0 Comments A+ a-

ប៉ូលីសក្នុងរដ្ឋ Texas បាននិយាយថា បុរសម្នាក់ត្រូវ បានចាប់ខ្លួនពីបទបង្ករបួសស្នាម ដល់ក្មេង ដែលមានអាយុទើប តែបាន៨ខែប៉ុណ្ណោះ ឲ្យរងការប៉ះទង្គិចក្បាលយ៉ាងខ្លាំង ដោយសារក្មេងបានរំខាន គាត់មិនអាចដេកបាន។
សារព័ត៌មានពីគេហទំព័រ yourjewishnews បានចុះផ្សាយថា បុរសម្នាក់នេះឈ្មោះ Julian Garza អាយុ១៩ឆ្នាំ បានមើលកូនរបស់មិត្តស្រីកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ហើយក្រោយមក នារីជាម្តាយបានត្រលប់មកវិញ ក៏ឃើញកូនមានអាការៈមិនប្រក្រតី ហើយនាងបានយកកូន ទៅជួបគ្រូពេទ្យក៏បានដឹងថា កូនក្មេងដ៏តូចនេះរងការប៉ះទង្គិច ក្បាលយ៉ាងខ្លាំង ដោយប៉ះពាល់ដល់ឆ្អឹងខួរក្បាលទៀតផង។
ក្រោយមក ប៉ូលីសក៏បានទៅចាប់ខ្លួនបុរស ដែលមើលថែក្មេងមុន កើតហេតុការណ៍នេះ ដើម្បីសាកសួរ និងបានដឹងថា បុរសម្នាក់ នេះខឹងនឹងក្មេងដែលរំខានគាត់ដេក ទើបបានចាប់ក្មេងបោក ក្បាលនឹងទ្វារបង្អួច ហើយមិនហ៊ានយកក្មេងទៅព្យាបាលទេ។ អ្នកជិតខាងដែលបានដឹងហេតុការណ៍ មានការតក់ស្លុត និង អាណិតក្មេងជាខ្លាំង៕
ប្រភព LookingToday