បុរស​ម្នាក់​ត្រូវ​​ រថយន្តបុក​ធ្លាយ​ ពោះវៀន​ស្លាប់​ភ្លាម ៗ​នៅនឹងកន្លែង​

7/16/2013 0 Comments A+ a-

​ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ លេខ​១ ក្នុង​ភូមិ​ស្តៅ​កន្លែង ស្រុក​កៀនស្វាយ ដែល​បណ្តាល​ឲ្យ  ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​ត្រូវ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​។​
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​មាន​ ឈ្មោះ សាត់ ប៊ុនធឿន អាយុ ២៣ឆ្នាំ ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំ​ណែក​​អ្នកបើករថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ គេ​ឃើញ​តៃ កុង​ឡាន​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​។​
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះបា​ន​​ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​ 1Q-1541 ​លើ​កំណាត់ ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ាន់ដាយ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9832 បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​អ្នក​លឿង បុក​ចំ​ពាក់​​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​គាប​ជាប់​ក្រោម​រថយន្ត អូស​ជាង​១០​ម៉ែត្រ ធ្វើ​​ឲ្យ​ជនរងគ្រោះ​ធ្លាយ​ពោះវៀន​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​។​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​នាំយក​រថយន្ត​បង្ក​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​កៀនស្វាយ  ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
៣
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ