ក្មេង​ប្រុស​ស្រី​៥​នាក់​ ស្រលាញ់​គ្រឿងញៀន​ ជាង​ការ​សិក្សា​ នគរបាល​ ចាប់ខ្លួន​មក​អប់រំ​

7/16/2013 0 Comments A+ a-

ខេត្ដកំពង់ចាម​ ៖​ ក្មេង​ប្រុស​ស្រី​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ដកំពង់ចាម​ឃាត់ខ្លួន​មក​អប់រំ​ ខណៈ​ពួក​គេ​ប្រមូលផ្ដុំ​គ្នា​សេព​គ្រឿងញៀន​ភ្លេច​ការ​សិក្សា​ ។​
ការ​ឃាត់ខ្លួន​ក្មេង​ប្រុស​ស្រី​នេះ​បាន​ ធ្វើ​ឡើង​នៅ​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​ បឹង​កួ​ក​ សង្កាត់​បឹង​កុក​ ក្រុង​-​ខេត្ដ​កំពង់​ ចាម​ ។​
​លោក​ សោម​ រស់​ នាយការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ដ​កំពង់​ ចាម​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​ស្រី​ទាំង​៥​ មានឈ្មោះ​ ទី​១-​អឿ​ន​ ស្រី​លក្ខណ៍​ ភេទ​ ស្រី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្សាច់​ ប្រឆេះ​កណ្ដាល​ ឃុំ​-​ស្រុក​ក្រូចឆ្មារ​ ខេត្ដ​ កំពង់ចាម​,​ ទី​២-​ឌួ​ង​ ទី​សែន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពាម​ ប្រស្នា​ ឃុំ​ពាម​ប្រស្នា​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ដកំពង់ចាម​,​ ទី​៣-​ជួប​ សុខ​ឃាង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អំពិល​លើ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​,​ ទី​៤-​ហាក់​ ចាន់​តារា​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទី​១​ ឃុំ​វាលវង់​ ក្រុង​-​ខេត្ដកំពង់ចាម​ និង​ទី​៥-​ហ៊​ន​ លី​ដា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រែក​ផ្ដៅ​ ឃុំ​ពាមជីលាំង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ដកំពង់ចាម​ ។​
លោក​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ ឃាត់​ក្មេង​ប្រុស​ស្រី​ទាំង​៥​នាក់​នេះ​សមត្ថ​ កិច្ច​បាន​ដកហូត​ឧបករណ៍​សេព​គ្រឿង​ ញៀន​មួយ​សម្រាប់​ និង​ដាវ​មួយ​ផង​ដែរ​។​ ក្រោយ​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​អប់រំ​ ណែនាំ​ក្មេង​ប្រុស​ស្រី​ទាំង​៥​នាក់​នេះ​ឱ្យ​ ឈប់​ប្រព្រឹត្ដ​អំពើ​សេព​គ្រឿ​ញៀន​ ហើយ​ ដើរទៅ​រក​ការ​សិក្សា​ ក្រោម​កិច្ចសន្យា​ មិន​ឱ្យ​មាន​លើក​ក្រោយៗ​ទៀត​ទេ​ ៕
__________________________
ប្រភពព័ត៌មានពី៖ នគវត្ត