ទាយបុគ្គលិក លក្ខណៈ មនុស្សតាមពណ៌ សំលៀកបំពាក់ឈុតក្នុង
ពណ៌ស្វាយ៖ សម្រាប់មនុស្ស ដែលមានទម្លាប់ ចូលចិត្តទៅលើ សំលៀកបំពាក់ ឈុតក្នុងពណ៌ស្វាយ យើងអាចទាយបានថា ជាមនុស្សដែល ពោរពេញទៅដោយ មន្តស្នេហ៍ ហើយក៏ជាមនុស្សដែល ទទួលបានការជឿជាក់ សំណាក់អ្នកដទៃទៀតផង មិនថានិយាយពីអ្វី នោះទេគឺត្រូវបានគេ ចាត់ទុក ថាមានហេតុផល គ្រប់គ្រាន់ទាំងអស់។
លក្ខណៈពិសេសរបស់មនុស្ស ប្រើប្រាស់ ឈុតក្នុងពណ៌នេះ គឺហាក់ដូចជាមានអំណាច ថាមពលណាមួយសម្រាប់ ចងចិត្តមនុស្សដែលខ្លួនគេបានរាប់អាន ឬចងសម្ព័ន្ធភាព មិនឲ្យរើបម្រះចេញបាន ។
ពណ៌ក្រហម ៖ សម្រាប់មនុស្សដែលចូលចិត្តប្រើប្រាស់ ឈុតក្នុងពណ៌ក្រហម យើងអាចទាយបានថា គេជាមនុស្សមានការជឿជាក់ ចំពោះខ្លួនឯងខ្លាំងបំផុត ។ មានន័យថា ហាក់ដូចជាមិនសូវស្តាប់យោបល់អ្នកដទៃ ប៉ុន្មាននោះទេ ។
ជាមនុស្សដែលស្ទីលប្រចាំខ្លួន របស់គេមិនយកតម្រាប់តាមអ្នកដ៏ទៃ ព្រមទាំងជាមនុស្សដែលសំបូរទៅដោយមន្តស្នេហ៍ផងដែរ ។ ក៏ប៉ុន្តែគេជាមនុស្សដែលឆាប់ធុញថប់ និងឆាប់ក្រេវក្រោធបំផុតទៀតផង ។
ជាមនុស្សដែលស្ទីលប្រចាំខ្លួន របស់គេមិនយកតម្រាប់តាមអ្នកដ៏ទៃ ព្រមទាំងជាមនុស្សដែលសំបូរទៅដោយមន្តស្នេហ៍ផងដែរ ។ ក៏ប៉ុន្តែគេជាមនុស្សដែលឆាប់ធុញថប់ និងឆាប់ក្រេវក្រោធបំផុតទៀតផង ។
ពណ៌ទឹកក្រូច ឬពណ៌លឿង៖ សម្រាប់មនុស្សដែលនិយមស្លៀកឈុតក្នុងពណ៌ដូចខាងលើនេះ យើងទាញបានថា ជាមនុស្សដែលមានចរិតសប្បាយរីករាយ គ្រប់ពេលវេលា ហើយចូលចិត្តធ្វើខ្លួនមនុស្ស ទាំងពួងមានសេចក្តីសុខ និងសប្បាយរីករាយគ្រប់ៗគ្នា ។
សរុបមកមនុស្សប្រភេទនេះគឺជាបុគ្គលជាទីស្រឡាញ់នៅក្នុងក្រុមមិត្តភក្តិ ។ ក៏ប៉ុន្តែយកល្អការលេងសើច របស់អ្នកគួរកុំជ្រុលហួសហេតុពេក ប្រយ័ត្នក្លាយទៅជារឿង ។
សរុបមកមនុស្សប្រភេទនេះគឺជាបុគ្គលជាទីស្រឡាញ់នៅក្នុងក្រុមមិត្តភក្តិ ។ ក៏ប៉ុន្តែយកល្អការលេងសើច របស់អ្នកគួរកុំជ្រុលហួសហេតុពេក ប្រយ័ត្នក្លាយទៅជារឿង ។
ពណ៌ខ្មៅ៖ នៅទីបញ្ចាប់ហយើងក៏បានឈានចូលទីអវសាននៃ អត្ថបទទស្សន៍ទាញ ពីបុគ្គលិកលក្ខណៈមនុស្សតាម រយៈប្រើប្រាស់ពណ៌ សំលៀកបំពាក់ឈុតក្នុង ។
សម្រាប់អ្នកនិយមប្រើឈុតក្នុងពណ៌ខ្មៅវិញ យើងអាចទាញបានថា ជាមនុស្សព្យាយាមធ្វើឲ្យ គេចាប់អារម្មណ៍ ទៅលើខ្លួននិងចូលចិត្តបិទបាំង ដើម្បីឲ្យ អ្នកដទៃគេចង់ដឹង ។ មនុស្សនេះទទួលបានជោគជ័យក្នុង ផ្លូវស្នេហា ព្រោះគេមានមន្តស្នេហ៍អាចទាក់ទាញ ខ្លាំងក្លាបំផុត ។ លើសពីនេះទៅទៀត គេចូលចិត្តស្វែងយល់ពីអ្វី ដែលថ្មីមកទុកជា ចំណេះដឹងនៅក្នុងខ្លួនទៀតផង ៕