ភេសជ្ជៈប៉ិបស៊ី នៅតែផ្ទុកសារជាតិ បង្កមហារីក កម្រិតខ្ពស់

7/05/2013 0 Comments A+ a-

​ក្រុម​បរិស្ថាន​១​នៅ​អាមេរិក បាន​ទម្លាយ​ឲ្យ​ដឹងថា សារជាតិ Caramed ត្រូវបាន​ប្រើប្រាស់​ធ្វើ​ពណ៌​ក្នុង​ប៉ិ​ប​ស៊ី នៅតែ​ផ្ទុក​សារជាតិ​បង្ក​មហារីក​នៅ​កម្រិត​ខ្ពស់ ។​


ភេសជ្ជៈ​ប៉ិ​ប​ស៊ី​នៅតែ​ផ្ទុក​សារជាតិ​បង្ក​មហារីក កម្រិត​ខ្ពស់ សូម្បីតែ​ក្រោយពេល​ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​រូបមន្ត​ផលិត

​រឿងនេះ​នៅតែ​កើតឡើង​ទោះបីជា​ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​រូបមន្ត​ផលិត ។ ក្នុង​ខែ​៣ PepsiCo Inc និង Coca-Cola ឲ្យ​ដឹងថា គេ​នឹង​សម្រួល​រូបមន្ត​ផលិត​ភេសជ្ជៈ​នៅ​ទូទាំងប្រទេស​អាមេរិក ក្រោយពេល​រដ្ឋ​កាលីហ្វ័រ​ញ៉ា ប្រកាស​ច្បាប់​គ្រប់គ្រង​បរិមាណ​សារជាតិ​បង្ក​មហារីក​ក្នុង​ភេសជ្ជៈ​ទាំងឡាយ​នៅ​កម្រិត​កំណត់​១ ។​
​សារជាតិ​គីមី​នេះ​គឺ 4-methylimidazole ឬ​នៅ​ហៅថា 4-Mel អាច​កកើត​ក្នុង​ដំណើរការ​ចម្អិន​អាហារ​និង​ក្រោយមក​អាច​ត្រូវបាន​រកឃើញ​បរិមាន​តូច​១​ក្នុង​អាហារ​ជាច្រើន​ប្រភេទ ។​
​ក្រុម​ស្ថាប័ន​ត្រួតពិនិត្យ​មជ្ឈមណ្ឌល​សុខាភិបាល​បរិស្ថាន រកឃើញថា ក្នុងពេល​ផលិតផល​របស់​កូកាកូឡា មិន​គ្រប់គ្រង​បាន​បរិមាណ​ជាតិគីមី នោះ​ផលិតផល​របស់​ប៉ិ​ប​ស៊ី​លក់​លើ​ទីផ្សារ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅតែ​ផ្ទុក​កម្រិត​ខ្ពស់​សារជាតិ​គ្រោះថ្នាក់​នេះ ។​
​សារជាតិ Caramel បង្កើត​ពណ៌​របស់​ប៉ិ​ប​ស៊ី នៅតែ​ផ្ទុក​កម្រិត​មួយ​គួរ​ឲ្យ​បារម្ភ​អំពី​សារជាតិ​បង្ក​មហារីក សូម្បីតែ​ក្រោយពេល​អ្នក​ផលិត​បាន​ផ្លាស់ប្តូរ​រូបមន្ត ។​
​ប៉ិ​ប​ស៊ី​ឲ្យ​ដឹងថា ពួក​អ្នកផ្គត់ផ្គង់​សារជាតិ Caramel របស់គេ​កំពុង​ផ្លាស់ប្តូរ​ដំណើរ​ការផលិត​ដើម្បី​កាត់បន្ថយ​បរិមាណ 4-Mel ក្នុង​សារជាតិ Caramel បង្កើត​ពណ៌ ។ ដំណើរការ​នោះ​ត្រូវបាន​បញ្ចប់​នៅ​កាលីហ្វ័រ​ញ៉ា ហើយនឹង​ត្រូវបាន​អនុវត្ត​ក្នុង​ខែ ២/២០១៤ លើ​រដ្ឋ​ទាំងអស់​នៅ​អាមេរិក ។ ប៉ិ​ប​ស៊ី​ឲ្យ​ដឹងថា គេ​ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​រូបមន្ត​នេះ​លើ​ទូទាំង​ពិភពលោក​មួយ​តែ​មិន​បង្ហើប​ពេលវេលា​ច្បាស់លាស់ ។​
​កូកាកូឡា , ប៉ិ​ប​ស៊ី និង​ពួក​អ្នក​ផលិត​ផ្សេងៗ​អះអាងថា ផលិតផល​ភេសជ្ជៈ​របស់គេ​សុវត្ថិភាព​ព្រោះ​សារជាតិ 4-Mel នៅ​កម្រិត​ទាប ។​
​ប៉ុន្តែ​ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ការប្រាស្រ័យ​យូរអង្វែង​ជាមួយ​សារជាតិ​គីមី​នេះ​អាច​បង្ក​មហារីក​សួត​នៅ​កណ្តុរ ។ បណ្តា​ស្ថាប័ន​សុខាភិបាល​នៅ​កាលីហ្វ័រ​ញ៉ា​ក៏​ឲ្យ​ដឹងថា ផលិតផល​ផ្ទុក​ជាង 29gmcg សារជាតិ​នេះ​នឹងត្រូវ​នាំទៅ​ជាមួយ​នូវ​ពាក្យ​ព្រមាន​អំពី​សុខភាព ។​
​កាលពី​ខែ​៣ ការស្រាវជ្រាវ​របស់​ម​ជ្ឈ​មណ្ឌល វិទ្យាសាស្ត្រ​ដើម្បី​ផលប្រយោជន៍​មហាជន​អាមេរិក (CSPI) ព្រមាន​ថា សមាសធាតុ​របស់​ភេសជ្ជៈ​កូកាកូឡា និង​ប៉ិ​ប​ស៊ី​សុទ្ធតែ​ផ្ទុក​កម្រិត​ខ្ពស់​សារជាតិ​បង្ក​មហារីក ។ ការពិសោធន៍​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​បង្ហាញថា សារជាតិ​គីមី​នេះ​អាច​បង្ក​មហារីក​សួត ថ្លើម ក្រ​ពេញទី​រ៉ូ​អ៊ី​ដ និង​ជំងឺ​ឈាមស​នៅ​កណ្តុរ ។ ផ្តើម​ពី​នោះ ក្រុមហ៊ុន​ទឹកក្រូច​ទាំងអស់​លើ​ទូទាំងប្រទេស​អាមេរិក បាន​បង្ខំចិត្ត​ត្រូវ​កាត់បន្ថយ​សារជាតិ​នេះ ៕​M