រូបភាពដ៏ ស្រស់ស្អាត របស់ រថយន្ដក្រុង ដែលឆាបឆេះ នៅកណ្ដាលផ្លូវ!
ភាពភ្ញាក់ផ្អើលបានកើតឡើង នៅក្នុងសៀងហៃ បន្ទាប់ពីរថយន្ដក្រុងមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃច័ន្ទ ពេលល្ងាច ទី ៨ មិថុនា ឆ្នាំ ២០១៣ នៅពេលដែលរថយន្ដក្រុងនេះ កំពុងតែដឹកភ្ញៀវទេសចរណ៍ ពេញរថយន្ដតែម្ដង នៅក្នុងតំបន់ Pudong សៀងហៃ ប្រទេសចិន។ យ៉ាងណាមិញ ការឆាបឆេះនេះ បានបង្កឡើង នៅពេលដែលរថយន្ដ បញ្ឆេះម៉ាស៊ីនបានបន្ដិច និងប្រើរយៈពេល៣០នាទី ដើម្បីពន្លត់។ នេះជាសំណាងល្អហើយ ដែលគ្មាននរណាម្នាក់ រងរបួស ដែលនៅក្នុងហេតុការណ៍នោះ ក៏មានមនុស្សមួយចំនួន ថតរូបទុក ដោយសារតែផ្ទាំងទស្សនីយភាពនេះ បង្កប់ទៅដោយភាពស្រស់ស្អាត ប្លែក និងរន្ធត់នោះ។
សម្រាប់មូលហេតុពិតប្រាកដ ដែលបង្កឲ្យហេតុការណ៍នេះ កើតឡើងពុំទាន់មាននរណាម្នាក់ដឹងនោះទេ។
តើប្រិយមិត្ដយល់យ៉ាងណា?
ប្រភព : ខ្មែរឡូត