វីឌីអូ៖ បុរសម្នាក់នេះ អាចលោតរំ លងរថយន្ត បានលឿន បំផុត នៅលើ ពិភពលោក
លោក Aaron Evans ជាមនុស្សម្នាក់ ដែលមានដុងខាងអត្ថពលកម្ម តាំងពីកំណើត ដោយគាត់មានកំលាំងខ្លាំង អាចហក់បានយ៉ាងខ្ពស់ ដែលមនុស្សធម្មតា មិនងាយនឹងអាចធ្វើបាន។
គាត់បានចាប់ផ្តើមហ្វឹកហាត់ ការហក់បែបនេះ នៅពេលដែលគាត់បានមើល ខ្សែភាពយន្ត របស់លោក Bruce Lee (លីស៊ាវឡុង) ដែលក្នុងរឿង គាត់បានឃើញការ លោត ហក់ តាមជញ្ជាំង និង ត្រឡាតខ្លួន ទើបធ្វើអោយលោក Aaron មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ អ្វីដែលធ្វើអោយមនុស្សចាប់អារម្មណ៍បំផុត ចំពោះ រូបគាត់នោះ គឺការហក់រំលងឡាន ដែលកំពុងតែមានល្បឿនយ៉ាងលឿន សំដៅមករកគាត់។ ក្នុងនោះដែរ ក្រោយពីបានអភិវឌ្ឍន៍ សមត្ថភាព របស់ខ្លួន បានយ៉ាងល្អ រួចមក សព្វថ្ងៃនេះ គាត់បានកាន់កាប់តំណែង ក្នុងកំណត់ត្រាពិភពលោក Guinness ជាអ្នកដែលលោតរំលង រថយន្តចំនួន ៣គ្រឿង បានលឿនជាងគេបំផុត នៅលើពិភពលោក។
បើចង់ជ្រាបកាន់តែច្បាស់ ថាគាត់មានសមត្ថភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនានូវីឌីអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖
ប្រភព : ខ្មែរឡូត