តើវិធីណា ខ្ញុំអាចរួមភេទ បានយូរ?

7/31/2013 0 Comments A+ a-

ទស្សនាវដ្ដីសុខភាពបុរសបានឱ្យដឹងថា ជាមធ្យមបុរសអាចរួមភេទបានក្នុងរយៈពេលពី ៥ ទៅ ១០នាទី។ លទ្ធផលនៃ ការស្ទង់មតិមួយបានបង្ហាញថា បុរសប្រមាណ ៧១% ប្រាថ្នាចង់រួមភេទឱ្យបានយូរ ដើម្បីផ្គាប់ចិត្ដគូស្នេហ៍។ អ្នកជំនាញ បាននាំយកនូវទិកនិកមួយចំនួនដែលអ្នកអាចយកទៅប្រើ ដើម្បីបង្កើនភាពអំណត់ពេលរួមភេទ។ ប្រសិនបើអ្នកមិន ទទួលបានជោគជ័យ ក្នុងការរួមភេទឱ្យបានយូរទេ ចូរប្រឹក្សាជាមួយវេជ្ជបណ្ឌិត អំពីជម្រើសឱសថព្យាបាល។


 
១. ចូរច្របាច់ចុងលិង្គរបស់អ្នកនៅពេលអ្នកមានអារម្មណ៍ថា រកកលបាញ់ចេញទឹកកាម។ វិធីនេះនឹងទប់លំហូរឈាម
ទៅកាន់លិង្គ និងបញ្ឈប់ការបាញ់ចេញទឹកកាម។

២. ចូរអនុវត្ដការទប់បាញ់ចេញទឹកកាម អំឡុងពេលអ្នកសម្រេចកាមដោយប្រើដៃ។ ប្រសិនបើអ្នកអាចទប់កុំឱ្យឆាប់
បាញ់ចេញទឹកកាម ខណៈពេលសម្រេចកាមដោយប្រើដៃ អ្នកអាចមានសមត្ថភាពរួមភេទបានយូរហើយ។ កាត់បន្ថយ
អារម្មណ៍ពុះកញ្ជ្រោលឱ្យបាន ១០នាទី មុនពេលបាញ់ចេញទឹកកាម ក្រោយមកអ្នកអាចបន្លាយពេលនៃឈានដល់
ចំណុចកំពូលបាន។

៣. ប្រើពេលវេលាឱ្យយូរបន្ដិចក្នុងការបបោសអង្អែលមុនពេលរួមភេទ។ ការមិនប្រញាប់ប្រញាល់រួមភេទ និងការអូស
បន្លាយពេលប្រលោមក្នុងការបបោសអង្អែលមុនពេលរួមភេទ អាចជួយបុរសឱ្យរួមភេទបានយូរ។ ចូររក្សាការវាយលុក
របស់អ្នកឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ ប្រសិនបើអ្នកវាយលុកញាប់ និងដោយបង្ខំ អ្នកនឹងមិនមានសមត្ថភាពរួមភេទ
បានយូរទេ។ ចូរធ្វើចលនាចង្កេះវាយលុកសន្សឹមៗ ដើម្បីឱ្យអ្នកអាចគ្រប់គ្រងការបាញ់ចេញទឹកកាម។

៤. ប្ដូរក្បាច់រួមភេទឱ្យបានញឹកញាប់ ៖ ក្បាច់រួមភេទមួយចំនួនអាចជួយឱ្យអ្នករួមភេទបានយូរ។ តួយ៉ាង ក្បាច់រួមភេទ
មួយដែលអ្នកអាចសាកល្បង ដើម្បីឱ្យរួមភេទបានយូរ គឺក្បាច់ស្រ្ដីវាយលុកពីលើបុរស។ ប្រសិនបើអ្នកសង្ស័យថា បញ្ហា
វេជ្ជសាស្រ្ដ អាចជាកត្ដាបណ្ដាលឱ្យអ្នកបាញ់ចេញទឹកកាមមុនកំណត់ ចូរធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ពីព្រោះអាការៈ
មួយចំនួនដូចជា ទុក្ខព្រួយក្នុងចិត្ដ ក៏អាចបណ្ដាលឱ្យអ្នកប្រឈមនឹងដំណើរច្របូកច្របល់ផ្លូវភេទដែរ៕


ប្រភេព : Newstoday