បទ “Dance Today” មាស សុខសោភា លេចវត្តមាន ជាថ្មីលើ You Tube (Video Inside)
ភ្នំពេញ៖ កំពូលតារាចម្រៀងជើងខ្លាំង សំនៀងពីរោះ ប្រចំាផលិតកម្ម ថោន កញ្ញា មាស សុខសោភា ថ្មីៗនេះ បានចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “Dance Today” ដែលប្រភេទបទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ បែបយុវវ័យ ជាមួយនឹងការលេងស្ទីល សម្លៀកបំពាក់សិចស៊ី ស៊ីវិល័យ ដើម្បីចូលខ្លួនមកអង្រួន បេះដូងយុវវ័យ ឲ្យលង់ទៅតាមអត្ថន័យ នៃបទចម្រៀង។
បទចម្រៀង “Dance Today” នេះ មានការចូលរួមសម្តែង ដោយតារាសម្តែងល្បីៗដូចជា កញ្ញា អារីហ្សា ឡោម លក្ខិណា ប៊ីរីយ៉ា និងតារាល្បីៗជាច្រើនទៀត។ បទចម្រៀងនេះ និយាយពីជីវិតរបស់យុវវ័យ ដែលគិតតែរឿង សប្បាយ សប្បាយ រីករាយជាមួយ នឹងបទភ្លេងក្នុងក្លឹបតន្ត្រី និង ការលេងស្ទីលសម្លៀកបំពាក់ បែបសិចស៊ី លាយឡំជាមួយនឹងក្បាច់រាំញ័រញាក់ កន្ត្រាក់អារម្មណ៍ បំបាត់អស់នូវទុក្ខកង្វល់។
យ៉ាងណាមិញ បទចម្រៀង “Dance Today” នេះផងដែរ មិនមែនជាការ និពន្ធ ឬ រៀបចំឡើងដោយផលិតកម្ម ថោន នោះទេ តែវាជាការរៀបចំឡើងពី KHMER TREE MUSIC។
ជាមួយនឹងបទចម្រៀងថ្មីនេះ ឃើញថា មានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ មាស សុខសោភា ផ្ទាល់តែម្តង ទោះបីជាមិនទាន់មាននៅលើទីផ្សារក៏ដោយ។
សូមទស្សនាបទចម្រៀង បែបញាក់កន្រ្តាក់អារម្មណ៍របស់ មាស សុខសោភា
ប្រភព : LookingToday

