វិធីងាយៗ បង្កើនអារម្មណ៍ ផ្លូវភេទ

7/31/2013 0 Comments A+ a-

ជួនកាលការរុញច្រានអារម្មណ៍ឱ្យចង់រួមភេទ អាចមានលក្ខណៈងាយស្រួលជាងកាលដែលអ្នកគិតទៅទៀត។ ពិត ប្រាកដណាស់ អារម្មណ៍ស្រើបស្រាលចង់រួមភេទ អាចត្រូវបានរារាំង ដោយបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ភាពតាន តឹងចំពោះការងារ ឬបញ្ហាវិបត្ដិគ្រួសារជាដើម ។ល។ ចូរអាននូវវិធីងាយៗ ៤យ៉ាង ដើម្បីស្រូបទាញចិត្ដរបស់អ្នកឱ្យ ត្រេកត្រអាលចំពោះការរួមភេទ។

 
១. បង្កើនបរិយាកាសឱ្យស្រស់បំព្រង ៖ សោភ័ណភាព ឬបរិយាកាសដ៏ស្រស់បំព្រងជុំវិញខ្លួនរបស់អ្នកអាចដើរតួយ៉ាង
សំខាន់ ក្នុងការលួងលោមអារម្មណ៍របស់អ្នកឱ្យចង់រួមភេទ។ តើភ្លើងអំពូលមានពន្លឺភ្លឺខ្លាំងមែនទេ? តើបរិកាសក្នុង
បន្ទប់គេងធ្វើឱ្យអ្នកអស់អារម្មណ៍រួមភេទមែនទេ? ចូរបើកអំពូលភ្លើងឱ្យភ្លឺស្រាលៗ ចាក់ភ្លេងតន្រ្ដីដ៏សិចស៊ី និងប្រមូល
ក្រណាត់ ឬកម្រាលដែលនៅរាយប៉ាយលើគ្រែគេង។ វាពិបាក ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ រ៉ូមែនទិកណាស់ ពេលអ្នក
ស្ថិតនៅក្នុងបន្ទប់គេងដ៏រាត់រាយ។

២. គិតអំពីភាពកក់ក្ដៅនៅក្នុងបន្ទប់គេង ៖ ភាពកក់ក្ដៅផ្នែករាងកាយនៅក្នុងបន្ទប់គេង គឺជាកត្ដាមួយទៀត ជួយជំរុញ
ផ្លូវចិត្ដរបស់អ្នកឱ្យចង់រួមភេទ។ សភាពក្ដៅ ឬត្រជាក់ពេក អាចធ្វើឱ្យអ្នកបាត់បង់កាមតម្រេក។ ចូរបិទ ឬបើកបង្អួច ចូរ
កំណត់កម្ដៅ ឬភាពត្រជាក់នៅក្នុងបន្ទប់គេងឱ្យបានសមស្រប ហើយអ្នកនឹងមានអារម្មណ៍ចង់ប្រលោមស្នេហ៍មិនខាន។

៣. កាត់បន្ថយការរំខាន ៖ វាអាចជាការពិបាក ក្នុងការធ្វើឱ្យអ្នកមានអារម្មណ៍មូលចង់រួមភេទ នៅពេលទូរស័ព្ទរបស់អ្នក
រោទិ៍ ដោយការទទួលសារ និងអ៊ីមែល ថ្មីៗ។ ចូរដាក់ទូរស័ព្ទរបស់អ្នកឱ្យឆ្ងាយពីដៃ ឬបិទវាតែម្ដង ហេតុដូច្នេះអ្នកនឹងមិន
ទទួលការរំខានពីនរណាម្នាក់ នៅពេលអ្នកត្រូវផ្ដោតអារម្មណ៍ ចំពោះការស្ទាបអង្អែលគ្នានោះទេ។

៤. កម្ចាត់ចោលភាពតានតឹងក្នុងចិត្ដទាំង ២នាក់ ៖ ក្រោយរយៈពេលមួយថ្ងៃពេញនៅក្នុងកន្លែងការងារ ឬនៅថ្ងៃចុង
សប្ដាហ៍ដ៏តានតឹង គឺយើងអាចយល់បានថា អ្នកមិនមានអារម្មណ៍រីករាយប៉ុន្មាននោះទេ។ វិធីដ៏ប្រសើរ ដើម្បីដោះស្រាយ
បញ្ហានេះ គឺត្រូវកម្ចាត់ចោលភាពតានតឹងទាំង ២នាក់។ ចូរងូតទឹកក្ដៅឧណ្ហៗទាំងអស់គ្នា រួចសុំឱ្យគូស្នេហ៍បុរសម៉ាស្សា
រាងកាយរបស់អ្នក  ឬដើរលេងកម្សាន្ដ ក្រោយការទទួលទានអាហារពេលល្ងាចរួច ដើម្បីឱ្យធូរស្រាលភាពតានតឹង មុន
ពេលចូលគេង។ អ្នកទាំងពីរសម្រាកបានច្រើនកាលណា វាក៏ងាយនឹងធ្វើអ្នកមានអារម្មណ៍ចង់រួមភេទដែរ៕

ប្រភេព : Newstoday