ក្មេង​ស្ទាវ​មួយ​ ក្រុម​ប្លន់​យក​លុយ​ អ្នក​ប្ដូរ​ប្រាក់​៦០០​លាន​ដុ​ង​ នៅ​ក្រុង​បា​វិត​គេច ខ្លួន​ដោយ​សុវត្ថិភាព​ ​

7/16/2013 0 Comments A+ a-

ខេត្ដស្វាយរៀង​ ៖​ ក្មេង​ស្ទាវ​មួយ​ក្រុម​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឈប់​ស្ទាក់​គំរាម​ ប្លន់​យក​ស្បោង​ប្រាក់​ពី​អ្នក​ប្ដូរ​លុយ​នៅ​ ក្រុង​បា​វិត​ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ មុខ​ផ្ទះ​ជន​រង​គ្រោះ​ ក្នុងភូមិ​បា​វិត​កណ្ដាល​ សង្កាត់​-​ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។​
​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ដែល​ត្រូវ​គេ​ ប្លន់​យក​ស្បោង​លុយ​មានឈ្មោះ​ ម៉ៅ​ ម៉ឹង​ អាយុ​៤០​ឆ្នាំ​ មានមុខ​របរ​ប្ដូរ​ប្រាក់​នៅ​ ច្រក​ទ្វារ​អន្ដរជាតិ​ក្រុង​បា​វិត​ បច្ចុប្បន្ន​ស្នាក់​ នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​ដដែល​បាន​ បន្ដ​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ និង​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ពី​កន្លែង​ប្ដូរ​ ប្រាក់​នៅ​មុខ​ច្រក​ទ្វារ​អន្ដរជាតិ​ក្រុង​បា​វិត​។​ ពេល​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​បម្រុង​នាំ​គ្នា​ ចូល​ផ្ទះ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ជិះ​ ម៉ូតូ​មួយ​គ្រឿង​មក​អែប​ រួច​ឈប់​គំរាម​ ឆក់​យក​ស្បោង​លុយ​គេចខ្លួន​តាម​ផ្លូវ​ ជាតិ​លេខ​១​បាត់​ស្រមោល​តែ​ម្ដង​ ។​ ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ លុយ​ដែល​ជនសង្ស័យ​គំរាម​ប្លន់​ យក​នោះ​មាន​ចំនួន​៦០០​លាន​ដុ​ង​ និង​ ប្រាក់​រៀល​ ប្រាក់​ដុល្លារ​មួយ​ចំនួន​ធំ​ទៀត​។​ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បញ្ជាក់​ថា​ ក្រុម​ជនល្មើស​មិន​បាន​ប្រើ​អំពើ​ហិង្សា​ ឬ​ ប្រើ​អាវុធ​អ្វី​នាំ​ឱ្យ​មាន​របួស​ស្នាម​នោះ​ ទេ​ ។​
​ចំពោះ​ករណី​ជនសង្ស័យ​ប្លន់​អាជីវករ​ ប្ដូរ​ប្រាក់​២​នាក់​ប្ដី​ប្រពន្ធ​រួច​គេចខ្លួន​ដោយ​ សុវត្ថិភាព​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ បា​វិត​បាន​រិះគន់​ដល់​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ រដ្ឋបាល​បា​វិតថា​ ពុំ​មាន​សមត្ថភាព​ ព្រោះ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ ប៉ុស្ដិ៍​នគរបាល​ប៉ុន្មាន​នោះ​ ។​
​ទាក់ទិន​នឹង​ការ​រិះគន់​របស់​ប្រជា​ពល​ រដ្ឋ​នេះ​ដែរ​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ បា​វិត​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​ ខណៈ​ មាន​មន្ដ្រី​នគរបាល​ខ្លះ​ចង់​លាក់បាំង​ពី​ សកម្មភាព​ក្រុម​ជនល្មើស​ដែល​មិន​ចង់​ ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​ភាព​មិន​អាច​ ការពារ​សុវត្ថិភាព​សន្ដិសុខ​ជូន​ប្រជា​ពល​ រដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​ ៕
- ប្រភពពីនគរវត្ត