មេផ្ទះសឹង្ហ បុរីវ័យ៤៤ឆ្នាំ ក្លាយជាស្ត្រីទី១នៅអាស៊ី ឈ្នះពាន់រង្វាន់ សម្រស់នៅអឺរ៉ុប
អ្នកស្រី Carol Neo ជាមេផ្ទះ និងជាម្តាយនៃកូន ២ នាក់ គឺស្ត្រីដំបូងគេប្រចាំតំបន់អាស៊ី ដែលបានទទួលជ័យលាភីជាបវរកញ្ញាផ្កាយព្រះគ្រោះ ២០១៣ (Miss Planet 2013) ធ្វើឡើងនៅប្រទេស ប៊ុលហ្គារី (អឺរ៉ុប))) )))។
យោងតាម The New Paper រាជិនីសម្រស់វ័យ ៤៤ ឆ្នាំរូបនេះ ក៏បានឈ្នះពានរង្វាន់ ២ គឺៈ ពានរង្វាន់សម្លៀកបំពាក់ជាតិល្អបំផុត និង Municipality of Sozopol នៅក្នុងការប្រកួតនេះ ។
សូមបញ្ជាក់ថា ពានរង្វាន់ Municipality of Sozopol ត្រូវបានផ្តល់ជូនចំពោះស្ត្រី ដែលធ្វើឲ្យមានចំណាប់អារម្មណ៍ធំធេងបំផុត ទៅលើចៅហ្វាយក្រុង Sozopl ។
ព្រឹត្តិការណ៍សម្តែងដ៏អធឹកអធម ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេស ប៊ុលហ្គារី សម្រាប់ស្ត្រីៗដែលរៀបការរួចហើយនេះ មានការចូលរួមពីបេក្ខនារី មកពីប្រទេស ៤៥ ក្នុងនោះរួមមានៈ ម៉ាឡេស៊ី និង នីហ្គឺរី ផងដែរ។
ដំបូង អ្នកស្រីបានគិតថា ខ្លួនគាត់នឹងមិនអាចយកឈ្នះការប្រកួតនេះបានទេ ខណៈនាងប្រឈមការប្រកួតយ៉ាងស្វិតស្វាញ ពីបេក្ខនារីដទៃទៀត ។
អ្នកស្រី Neo បាននិយាយថាៈ “ពួកគេទាំងអស់ គឺមានកម្ពស់ខ្ពស់ណាស់, មានរូបសម្រស់ស្អាតដោយមិនមានការតុបតែង និងត្រគាកធំ” ។
ក្នុងនាមស្ត្រីម្នាក់ដែលមានមោទនភាពសម្រាប់ខ្លួនឯង និងប្រទេសជាតិផងនោះ អ្នកស្រី Neo បានរៀបរាប់ថា មានអ្វីៗជាច្រើន ដែលសឹង្ហបុរីអាចយល់ដឹងពី ប៊ុលហ្គារី ៕
ប្រភពពី ខ្មែរស្ថាបនា