យកលុយហើយ អត់ឱ្យរួមភេទក្ដៅ ចិត្ដជិះម៉ូតូទៅផ្ទះ យកកាំបិតប៉័ង តោកាប់នារី២នាក់
ខេត្ដកំពង់ចាម ៖ យុវជន២នាក់ក្រោយពីផឹកស៊ីស្រវឹងជោកជាមួយមិត្ដភក្ដិនឹក ឃើញចង់ឡើងឋានសួគ៌ជាមួយនាងៗ នៅចំណុចចុងថ្នល់ ប៉ុន្ដែនារីរកស៊ីផ្លូវ ភេទម្នាក់ក្រោយពីយកលុយហើយបែរជាមិនឱ្យអីៗ(រួមភេទ)ធ្វើឱ្យជនសង្ស័យក្ដៅចិត្ដ ជិះម៉ូតូទៅយកកាំបិតប៉័ងតោកាប់ទៅលើនារីរកស៊ីផ្លូវភេទរត់ចែកជើងគ្នា។ មិនតែប៉ុណ្ណោះថែមទាំងជេរស្ដីទៀតនោះធ្វើឱ្យយុវជនទាំង២ខឹងក៏ជិះម៉ូតូមក យកកាំបិតប៉័ងតោត្រឡប់ទៅកាប់នារី រកស៊ីផ្លូវភេទ២នាក់បណ្ដាលឱ្យរងរបួសជាទម្ងន់ ។
ករណីខាងលើនេះបានកើតឡើងនៅ វេលាម៉ោង១២យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចចុងថ្នល់ផ្ទះរកស៊ី ផ្លូវភេទ ស្ថិតក្នុងភូមិមេម៉ាយ សង្កាត់ បឹងកុក ក្រុង-ខេត្ដកំពង់ចាម ។
នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិ ការក្រុងកំពង់ចាមលោកវរសេនីយ៍ទោ ឆែម ម៉ុន បានឱ្យដឹងថា ជនសង្ស័យក្រោយ ពីបង្ករបួសស្នាមលើស្ដ្រីរកស៊ីផ្លូវភេទ បានសមត្ថកិច្ចឃាត់ខ្លួន ។ ជនសង្ស័យ មានឈ្មោះណាក់ រស្មី អាយុ២០ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ បច្ចុប្បន្នមក ស្នាក់នៅផ្ទះជួលក្នុងភូមិបឹងស្នាយ សង្កាត់ សំបួរមាស ក្រុង-ខេត្ដកំពង់ចាម ។
លោកអធិការបានឱ្យដឹងថា ស្ដ្រីរកស៊ី ផ្លូវភេទដែលត្រូវជនសង្ស័យខាងលើកាប់ ឱ្យរបួសទី១-ឈ្មោះផន កន្និកា អាយុ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំតាព្រហ្ម ស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងទី២- ឈ្មោះសៅ ស្រីយី អាយុ២១ឆ្នាំ រស់នៅ ភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ ចាម បច្ចុប្បន្ននារីរងគ្រោះមានមុខរបរ រកស៊ីផ្លូវភេទនៅចំណុចកើតហេតុខាង លើ ។
តាមចម្លើយនារីរងគ្រោះបាននិយាយ ប្រាប់នគរបាលឱ្យដឹងថា នៅមុនពេល កើតហេតុជនសង្ស័យបានមកកន្លែងរបស់ ខ្លួនដើម្បីចង់រួមភេទ ប៉ុន្ដែដោយសារពួក គេស្រវឹងអួរទីនួ និងមានភាពរញេរញ៉ៃ ទើបពួកនាងៗឯទៀតរួមជាមួយនឹងខ្លួន ផងដែរមិនឱ្យ គេក៏កើតក្ដីក្ដៅក្រហាយ រួចជិះម៉ូតូបាត់មួយស្របក់ ក្រោយមក ក៏យកកាំបិតមកដេញកាប់ស្រីៗក្នុងហាង រត់ជាន់ជើងគ្នាតែម្ដង ។
ជនសង្ស័យក៏បាននិយាយឱ្យដឹងដែរថា មូលហេតុដែលគេកាប់ប្រហារទៅលើ នាងៗទាំងនោះ ព្រោះតែបានយកលុយ ពីគេហើយ តែបែរជាមិនឱ្យអីៗទើបគេ ខឹងក៏ជិះម៉ូតូដឹកមិត្ដភក្ដិយកទៅទម្លាក់ នៅផ្ទះ ហើយក៏បកមកកាប់បែបនេះទៅ។
នាយផ្នែកព្រហ្មទណ្ឌនៃអធិការក្រុង កំពង់ចាមបានឱ្យដឹងថា ជនសង្ស័យបាន ប្រើកាំបិតប៉័ងតោកាប់បណ្ដាលឱ្យនារី ម្នាក់របួសប្រអប់ដៃឆ្វេង និងក្បាលធ្ងន់ ធ្ងរ រីឯនារីដែលជនសង្ស័យចោទថាបាន យកលុយក៏ត្រូវរងរបួសធ្ងន់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ច កំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាការ គ្រាដែលនារីរងគ្រោះកំពុងដេកសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ដនៅឡើយ ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត