ចាប់បានឃាតករ សម្លាប់ស្ត្រីខារ៉ា អូខេយីហោ «ពន្លឺនាគទិព្វ២» ហើយ
ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យជាឃាតករ ដែលប្លន់សម្លាប់ស្ត្រីខារ៉ាអូខេយីហោ «ពន្លឺនាគទិព្វ២» ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពី ថ្ងៃទី១៤ កក្កដា ២០១៣ ស្ថិតនៅក្នុងភូមិរកា ឃុំមេបុណ្យ ស្រុកអន្ទរ ខេត្តព្រៃវែង ។
តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះនឹង លន់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិរកា ឃុំមេបុណ្យ ស្រុកអន្ទរខាង
លើ ។ សមត្ថកិច្ចបាននាំជនសង្ស័យមកក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្ត ទើបបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាល ដើម្បីរង់ចាំការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លើ ។ សមត្ថកិច្ចបាននាំជនសង្ស័យមកក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្ត ទើបបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាល ដើម្បីរង់ចាំការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរ ជនសង្ស័យខាងលើ បានសម្លាប់នាងខារ៉ាអូខេម្នាក់ ក្រោយពីបាត់ខ្លួនប៉ុន្មានថ្ងៃស្រាប់តែគេប្រទះឃើញសព ស្អុយរលួយកប់ក្នុងគំនរក្រណាត់ដែលអ្នកស្រុកយកទៅចាក់ចោល ក្បែរផ្លូវលំមួយក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។ ការប្រទះឃើញសពនេះធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី១២ កក្កដា ហើយគ្រប់គ្នាដាក់ការសង្ស័យថា នាងប្រហែលជាត្រូវគេប្លន់យកម៉ូតូ និងរំលោភរួចទើបសម្លាប់ ដោយសារជាមនុស្សស្គាល់គ្នា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព