វីដេអូ៖ ដាក់ការងារធ្វើ តែបែរក្លាយជាចោរ លួចប្រាក់ទៅវិញ
បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីដាក់ពាក្យសុំការងារធ្វើនៅ ស្ថានីយ៍ប្រេងសាំងមួយកន្លែងនៅទីក្រុង Ocala ស្រុក Marion រដ្ឋ Florida សហរដ្ឋអាមរិក ដែលភ្លាមៗនោះ បុរសនេះបែរក្លាយជាចោរលួចប្រាក់ទៅវិញ។
យ៉ាងណាមិញ ប៉ូលីសធ្វើការចាប់ខ្លួនបុរសនេះ យ៉ាងងាយស្រួលបំផុត តាមរយៈឯកសារ ដែលបុរសនេះដាក់ការងារធ្វើ ដែលបុរសនេះមានឈ្មោះថា Anthony Thomas អាយុ ៣៣ឆ្នាំ។ នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា បុរសនេះ បានទៅដាក់ការងារធ្វើ ប្រហែលជាម៉ោង ១០ព្រឹក កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដែលនៅពេលនោះ បុរសនេះបែរជាមានគំនិតធ្វើជាចោរ ដោយលួចយកប្រាក់ ១៣០ដុល្លារអាមេរិក ពីក្នុងទូរដាក់ប្រាក់ទៅវិញ។ តាមអ្នកអង្កេតការណ៍ បានបញ្ជាក់ថា ហេតុការណ៍នៃចោរលួចនេះ ត្រូវបានថតយកសកម្មភាពទាំងមូល តាមរយៈកាមេរ៉ា សុវត្ថិភាព។
សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភព : ខ្មែរឡូត