ប្រសិនបើអ្នកមាន ក្លិនខ្លួនមិនល្អ តើអ្នកធ្វើយ៉ាងណា?
១-តមទទួលទានអាហារដែលមានក្លិនឆួល បារីនិងស្រា
មើមខ្ទឹម និងខ្ទឹមបារាំងសម្បូរទៅ ដោយជាតិស៊ុលហ្វីដ(Sulfide)។ក្រោយពេលទទួលទានរួច មកក៏ត្រូវពោះវៀនស្រូប យកអស់ហើយឆ្លង តាមរយៈប្រព័ន្ធឈាមក៏បញ្ចូល ទៅដល់សួតទើបបញ្ចេញ មកក្រៅរាងកាយវិញក៏បង្កើត បានជាក្លិនស្អុយមាត់។ ម្យ៉ាងវិញទៀតចំពោះ ចំណីអាហារដែលមាន ជាតិហិរដូចជាម្ទេសខ្ញី បារី និងសុរា ងាយនឹងបង្កើនការបញ្ចេញញើស ហើយក៏បង្កើននូវក្លិនខ្លួនអាក្រក់។
២- ត្រូវទទួលទានបន្លែ ស្រស់និងផ្លែឈើឲ្យបានច្រើន
ចំពោះចំណីអាហារ ដែលមានរសជាតិឆួល និងខ្លាញ់ច្រើនគឺបណ្តាល ឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការមិនបានស្រួលព្រម ទាំងមានក្លិនស្អុយមាត់ទៀតផង។ដូច្នេះលោកអ្នកគប្បីទទួលទាន បន្លែស្រស់និងផ្លែឈើឲ្យ បានច្រើន ព្រោះវាអាចជួយសម្រួល ក្នុងការបត់ជើងធំ។ម៉្យាងវិញទៀតនៅក្នុង បន្លែស្រស់ និងផ្លែឈើសម្បូរទៅ ដោយជីវជាតិA និង C ដែលអាចការពារកុំឲ្យ កើតជំងឺរាក់ស៊ីធ្មេញព្រម ទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើងកាលណា មានកង្វះខាតសារធាតុស័ង្កសី (Zinc) អាចជះឥទ្ធិពលអាក្រក់ ដល់សមត្ថភាពនៃ ការបញ្ចេញជាតិពុល ពីក្នុងរាងកាយក៏ជា ហេតុបណ្តាលឲ្យរាងកាយ មានក្លិនមិនល្អ។ ដូច្នេះលោកអ្នកអាច ទទួលទានសាច់គោឬក៏ពងមាន់ ដើម្បីជួយប៉ូវបន្ថែម។
៣-ក្នុងមួយថ្ងៃត្រូវទទួលទានទឹក៨កែវ
ទឹកមាត់ឬក៏កំហាកអាចនាំ មេរោគចេញពីក្រអូមមាត់។ ការបន្ថយទម្ងន់ការទទួលទាន សុរា និងជំងឺផ្តាសាយអាចបណ្តាល ឲ្យស្ងួតបំពង់ក និងមានក្លិនមាត់មិនល្អ។ដូច្នេះលោកអ្នកត្រូវទទួលទាន ទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូដើម្បី ធ្វើឲ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិនប្រហើរឡើងវិញ។
៤- វិធីរក្សាក្លិនខ្លួនតាមក្បួនចិនសែ
- ក្លិនស្អុយមាត់ៈអ្នកត្រូវបៀម ស្លឹកតែ៣-៤ត្រួយរួចហើយ ទំពារយឺតៗ ម្យ៉ាងទៀតលោកអ្នកអាចទទួលទាន ទឹកផ្លែថ្លុងនិងទឹកការ៉ុត ដើម្បីកំចាត់ធាតុក្តៅ និងបំបាត់ក្លីនអាក្រក់។
- ក្លិនស្អុយក្លៀកៈអ្នកត្រូវប្រើមើមខ្ញី (ហាន់ជាបន្ទះៗ) យកមកជូតនៅត្រង់ក្លៀក ក្នុងមួយថ្ងៃជូត២ដង។
- ក្លិនស្អុយជើងៈត្រូវដាក់សាច់ជូរ ស១ដុំទម្ងន់៦០ក្រាម ត្រាំទៅក្នុងទឹកមួយចានកាធុន (ធំល្មម) ។បន្ទាប់មកត្រាំជើងនៅក្នុងកាធុននោះ។ត្រាំមួយថ្ងៃ១ដងហើយត្រាំម្តងៗ ក្នុងរយៈពេល៣០នាទី។ ត្រាំរបៀបនេះជាបន្តបន្ទាប់ រហូតដល់៣ទៅ៥ថ្ងៃ ទើបមានប្រសិទ្ធភាព អាចបំបាត់ក្លិនជើងស្អុយបាន៕
ប្រភព : LookingToday