អស់កម្លាំង និងខ្សោយផ្លូវភេទ មកពីមូលហេតុអ្វី?

7/11/2013 0 Comments A+ a-

មូលហេតុអ្វីបាន ជាខ្ញុំចេះតែអស់ កម្លាំង និងខ្សោយផ្លូវភេទ ? ខ្ញុំសូមបញ្ជាក់ថាខ្ញុំចាប់ ផ្ដើមមានអាការ បែបនេះចាប់តាំងពី អាយុ១៧ឆ្ នាំម្ល៉េះ ហើយពីមុនមកធ្លាប់ មានជម្ងឺទាក់ទងនឹង ច្រមុះ និងមានការគិតច្រើន។ បុរស អាយុ៣២ឆ្នាំ ខេត្ដកោះកុង
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួររបស់លោកហាក់ដូចជា មានលក្ខណៈទូលំទូលាយ ក្នុងការឆ្លើយ តែខ្ញុំសូមធ្វើការសង្ខេបថា ប្រហែលជាលោកចង់ ដឹងអំពីការទាក់ទង គ្នារវាងសុខភាពរាង កាយ(អស់កម្លាំង) សុខភាពផ្លូវចិត្ដ(គិតច្រើន) និងសុខភាពផ្លូវភេទ (ខ្សោយផ្លូវភេទ) ។ បើតាមវ័យ ឬអាយុរបស់ លោកប្រុស កម្រមានករណីខ្សោយ ផ្លូវភេទណាស់។ ខ្ញុំសន្និដ្ឋានថាករណី ខ្សោយផ្លូវ ភេទដែល លើកមកនោះ ប្រហែលជាការឆាប់ចេញ ទឹកកាមហើយ មិនមែនជាបញ្ហាលិង្គ មិនឡើងរឹង(លិង្គងាប់) នោះទេ។ ជាការពិត កំសោយផ្លូវភេទ ឬវិបត្ដិសុខភាពផ្លូវភេទ ដទៃទៀត ពិតជាមិនអាចខ័ណ្ឌចែក ពីសុខភាពផ្លូវកាយនិង សុខភាពផ្លូវចិត្ដ ឡើយ ពោលគឺ ជាប់ពាក់ព័ន្ធគ្នា។ ដូច្នេះករណីលោក លោកត្រូវទៅធ្វើការព្យាបាល ជម្ងឺតម្កាត់ផ្សេងៗជាចម្បង បន្ទាប់មកបើនៅតែ មានការ ខ្សោយផ្លូវភេទ ដែលលោកលើកឡើងនេះទៀត ត្រូវទៅជួបគ្រូពេទ្យខាង ផ្លូវភេទដើម្បីពិគ្រោះ និងព្យាបាលជាបន្ទាន់។ ព័ត៌មានលម្អិត សូមស្វែងរកអានអត្ថបទនៅ ក្នុងទស្សនាវដ្ដី សុខភាពយើងដែលបានចុះផ្សាយ អំពីបញ្ហាឆាប់ចេញទឹកកាម និងលិង្គងាប់។ បើនៅមាន ចម្ងល់ទៀត លោកអាចសរសេរ សំបុត្រជាថ្មីមកកាន់ ស្នាក់ការទស្សនាវដ្ដី សុខភាពយើង។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអភ័យទោសផងដែរដល់មិត្ដអ្នកអានជាច្រើន ដែលបានផ្ញើសំបុត្រនិងលើកជា សំណួរមកកាន់ខ្ញុំបាទ ដែលមិន ទាន់បានឆ្លើយ សូមមេត្ដារង់ចាំដោយអនុគ្រោះ។ នៅលេខក្រោយទៀតបើ ជាករណីចាំបាច់ទស្សនាវដ្ដី សុខភាពយើង នឹងបន្ថែមទំព័រសម្រាប់ សំណួរមិត្ដអ្នកអាន។ សូមអរគុណ និងសូមជួបសំណាង ល្អទាំងអស់គ្នា៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
ប្រភព : LookingToday