ស្រមៃច្រើនក្លាយ ជាជំងឺផ្លូវចិត្ដ

7/11/2013 0 Comments A+ a-

ភាពស្រមើស្រមៃ តែងតែកើតមាន សម្រាប់ មនុស្សគ្រប់រូប ប៉ុន្ដែភាពស្រមើស្រមៃ ខ្លះបង្កើតឡើង បណ្ដាលឱ្យមានក្ដី រន្ធត់ឬ ព្រឺខ្លាច ដោយសារតែខ្លួន ធ្លាប់ត្រូវបានគេធ្វើបាប ឬខ្លួនឯងផ្ទាល់ ធ្លាប់ធ្វើបាបទៅលើ មនុស្សដទៃយ៉ាង សាហាវព្រៃផ្សៃ។ ហើយការស្រមៃ ផ្សេងទៀតគឺស្រមៃ ឃើញរឿងរ៉ាវផ្ដេសផ្ដាស មិនទាន់កើតមាន បង្ហាញពីអារម្មណ៍ រវើរវាយដែលប្រាថ្នា យកហេតុការណ៍នីមួយៗ ប្រៀបដូច មនុស្សមាន សតិមិនគ្រប់។
ដើម្បីយល់ច្បាស់អំពីប្រធានបទនេះ គេហទំព័រសុខភាពកម្ពុជា បានជួបសម្ភាសជាមួយ លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេសជំងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ស្រមៃគឺជាអ្វី?
ស្រមៃគឺជាការនឹកភ្នកនូវរឿងហេតុអ្វីមួយដែលខ្លួនបានធ្វើ ឬរឿងរ៉ាវអ្វីមួយដែល ខ្លួនប៉ងប្រាថ្នា ហើយមិនទាន់ កើតមានឡើង។ សម្រាប់វេជ្ជសាស្ដ្រ ការស្រមៃប្រៀបដូច មនុស្សមមាលមានន័យថាការស្រមៃ អាចក្លាយទៅជាការពិត ស្ថិតនៅចំពោះមុខតែម្ដង ហើយការស្រមើស្រមៃ របស់មនុស្សបែបនេះទៅ តាមការចូលចិត្ដ និងតាមអាយុកាល ផងដែរ។ ឧទាហរណ៍ ដូចជាកំលោះក្រមុំ ភាគច្រើនពួកគេស្រមៃ ឃើញស្នេហាអណ្ដែតអណ្ដូង ហាក់បីដូចជាការស្រមៃ នេះស្ថិតនៅចំពោះមុខ ដែលអារម្មណ៍ខ្លួនឯងបាន បាញ់តម្រង់ទៅ យ៉ាងដូច្នេះ។ ប៉ុន្ដែបើការស្រមៃនោះ ជ្រៅទៅៗ អាចប្រែអារម្មណ៍ឱ្យ ខ្លួនឯងស្ថិតនៅនឹងកន្លែងតែម្ដង ដូចជាមនុស្សម្នាក់ស្រមៃថាមាននារីឬបុរសដែលខ្លួនស្រឡាញ់នៅក្បែរ ខ្លួន តែពេលនោះ អារម្មណ៍របស់គេប្រៀបដូចជាមនុស្ស ដែលខ្លួនស្រមៃ មកនែបនិត្យ អ៊‌ីចឹង ប្រឡែងគ្នាសើចក្អាកក្អាយតែម្នាក់ឯង។
មូលហេតុបណ្ដាលឱ្យមានការស្រមៃ
មូលហេតុចម្បងដែលធ្វើឱ្យមនុស្សមានក្ដីស្រមៃនោះ គឺបណ្ដាលមកពីមានអារម្មណ៍ មិននឹងន៎ វង្វេងវង្វាន់ ហើយអណ្ដែត អណ្ដូង ច្រើន។ ការស្រមៃបែបនេះច្រើនកើតមាន ទៅលើយុវជន និងយុវតីដែលនៅលីវតែប៉ុណ្ណោះ នេះបើការស្រាវជ្រាវ ផ្នែកវេជ្ជសាស្ដ្រ។
ផលល្អចំពោះក្ដីស្រមៃ
ក្ដីស្រមៃអាចបណ្ដាលឱ្យមនុស្សយើង មួយចំនួនទទួលបាននូវផលល្អខ្លះដែរ ដូចជាការស្រមៃចង់បាន របស់មានតម្លៃចង់ក្លាយ ទៅអ្នកមាន ឬអ្នកខ្លះទៀតស្រមៃថាបានធ្វើការធំ។ តែទន្ទឹមនឹងក្ដីស្រមៃ មនុស្សរូបនោះបានបង្ហាញ ពីខិតខំប្រឹងប្រែងរបស់ខ្លួន ការព្យាយាមតាមអ្វីដែលខ្លួន ស្រមៃ ហើយទីបំផុតជោគជ័យនៃការ ស្រមៃនេះអាចក្លាយទៅ ទ្រព្យសម្បត្ដិដែលគេ បានសង្ឃឹមទុកក្នុង ចិត្ដប្រាកដមែន។
ផលអាក្រក់ចំពោះក្ដីស្រមៃ
ផលអាក្រក់ចំពោះក្ដីស្រមៃច្រើនកើតមានទៅ លើមនុស្សចាស់ និងកូនក្មេង ដោយហេតុថាមនុស្សចាស់ មួយចំនួនស្រមៃនូវអ្វី ដែលជាអតីតកាល ឈឺចាប់ ដែលខ្លួនធ្លាប់រងនូវ ទារុណកម្ម ហើយការស្រមៃនោះ ដក់ក្នុងខួរក្បាលជានិច្ច។ នៅពេលដែលគេបង្ហើប នូវរឿងរ៉ាវឈឺចាប់អ្វីមួយ គាត់ចាប់ផ្ដើមនឹកឃើញ ហើយស្រមៃថាមិនគួរ ណាពេលនោះគាត់ក្លាយ ទៅជាអ៊‌ីចឹងឡើយ ឬនៅពេល នោះគាត់មិនគួរធ្វើ អ៊‌ីចឹងឡើយ។ តែសម្រាប់កូនក្មេងវ័យ បើគេប្រើប្រាស់ ការស្រមៃនោះហួសហេតុពេក អាចធ្វើឱ្យកើតមានជំងឺ វិកលចរិត ព្រោះការស្រមៃ នោះហួសពីសមត្ថភាពដែលខ្លួនចង់បាន។ មិនតែប៉ុណ្ណោះក្មេងដែលស្រមៃ ច្រើនក៏អាចក្លាយទៅ មនុស្សអច្ឆរិយ ប្រសិនបើមាន ការគាំទ្រពីសំណាក់ក្រុមគ្រួសារ ឬញាតិមិត្ដទៀតនោះ ការស្រមៃរបស់ក្មេង អាចលើសលប់ ធ្វើឱ្យ ក្លាយទៅជាមនុស្សមាន ញាណពិសេស ហើយនឹងក្លាយទៅជាមនុស្ស ដែលមានជំងឺវិកលចរិតតែម្ដង។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែបំភ្លេចនូវអ្វីដែលជាអតីតកាលដែល ធ្វើឱ្យខ្លួនឈឺចាប់ ឱ្យបានច្រើន។ ព្រោះការនឹកស្រមៃបែបនេះ ជាអ្នកជំរុញ អារម្មណ៍ ឱ្យលោកអ្នក ក្លាយទៅជា មនុស្សខុសប្លែក មានអារម្មណ៍អណ្ដែត អណ្ដូងខុសពីធម្មតា។ លើសពីនេះកូនក្មេងដែល ស្ថិតក្រោមអាយុ១៥ឆ្នាំ ក៏មិនត្រូវស្រមៃចង់ក្លាយ ធ្វើអ្វីមួយដែរ ព្រោះថាខួរក្បាលមិន អាចទទួលសម្ពាធនៃការ គិតពិចារណា បានឡើយ ហើយអាចក្លាយទៅជា មនុស្សវិកលចរិតនៅថ្ងៃណា មួយមិនខានឡើយ។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
ប្រភព : LookingToday