បុរស​ម្នាក់​ត្រូវ​ តណ្ហា​ឡើងដល់​ កម្រិត​ចាប់រំលោភ​ មិន​រើសមុខ ​សូម្បីតែ​ប្អូន ថ្លៃ​ជីដូនមួយ​ ខ្លួន​ឯង​ក៏​ មិន​លើក​លែង​

7/03/2013 0 Comments A+ a-

​រាជធានី​ភ្នំពេញ ៖ ដោយសារតែ​កាមតណ្ហា​ពុះកញ្ជ្រោល​ដុត​រោល​ពេញ​ខ្លួនប្រាណ ធ្វើ​ឲ្យ​បុរស​ម្នាក់​បាត់បង់​សតិ មិនបាន​គិតពិចារណា​ឲ្យ​បាន​វែងឆ្ងាយ រហូត​​ឈានដល់​​ការ​ធ្វើសកម្ម​ភាព​​ចាប់​រំ​លោភ​​ប្អូន​ថ្លៃ​​ស្រី​​ជី​ដូន​មួយ​​ខ្លួន​ឯង​​រហូត​​បាន​សម្រេច កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ ៣៦AEo ផ្លូវ​លេខ​៤០៨ ក្រុម​២២ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។ បន្ទាប់មក​ក៏​ត្រូវបាន​សមត្ថកិច្ច នគរបាល​ខណ្ឌចំការមន ឃាត់ខ្លួន​ពី​បទ​រំ​លោភ​សេពសន្ថវៈ នៅ​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​កាមតណ្ហា​ដុត​រោល​រហូត​រំលោភ​លែង​ស្គាល់​បងប្អូន​ខ្លួនឯង​នោះ​មានឈ្មោះ ឯក ភឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​មុខ​របរ​ជា​អ្នកបើករថយន្ត ត្រូវជា​បងថ្លៃ​ជីដូនមួយ​ជនរងគ្រោះ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ អ ផ​. ស​.​ក​.​ញ អាយុ ២៧​ឆ្នាំ ស្នាក់​ផ្ទះកើតហេតុ ។​

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ រូបគេ​បាន​ចុះ ពីលើផ្ទះ​ជាន់​ទី​១ ហើយ​​ក៏បាន​និយាយ​លួងលោម​ជនរងគ្រោះ​ឲ្យ​ចូលក្នុង​បន្ទប់ ភ្លាមនោះ​រូបគេ​ក៏បាន​ចាក់​គន្លឹះទ្វារ រួច​ចាប់​ផ្តើមធ្វើ​សកម្មភាព​រំលោភ​នារីរ​ង​គ្រោះ រហូត​បានសម្រេច ។ លុះ​ស្អែក​ឡើង ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣ ស្ត្រី​រងគ្រោះ​បាន និយាយប្រាប់​ម្តាយមីង និង ម្តាយបង្កើត​ពី​រឿង​បងថ្លៃ​ជីដូនមួយ​ចាប់​រំ​លោភ ។ បន្ទាប់ពី​បានដឹង​រឿង​ហើយ ម្តាយមីង និង​ម្តាយបង្កើត បាន​ទៅ​ដាក់ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ទួល​ទំពូង​ទី​២ ជាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​មក​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ដោយវត្តភ្នំ