បុរសម្នាក់ ត្រូវចាប់ខ្លួន ព្រោះតែលួចបង្កប់ កាមេរ៉ាសង្ងាត់ ក្នុងបន្ទប់ទឹក កូនស្រីរបស់ខ្លួន
យោងទៅតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសម្នាក់ រស់នៅទីក្រុង Bradenton រដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក ត្រូវបានប៉ូលីស ចាប់ខ្លួន ក្រោយពីបាន លួចបំពាក់កាមេរ៉ាសម្ងាត់ នៅក្នុងបន្ទប់ទឹក របស់នាងរួចមក។
ជនល្មើសរូបនេះ មានឈ្មោះ Arnoldo Carvazos Martinez អាយុ ៥៤ឆ្នាំ ត្រូវជាឪពុកចុង របស់ នារីរងគ្រោះ អាយុ ២២ឆ្នាំ ដែលម្តាយបង្កើតរបស់នាង ត្រូវជាប្រពន្ធចុងរបស់ ជនល្មើស។ រូបគេ ត្រូវបានចាប់ខ្លួន ក្រោយពីនារីរងគ្រោះ បានរាយការណ៍ដល់ប៉ូលីស ព្រោះតែនាង បានរកឃើញនូវ កាមេរ៉ាសម្ងាត់ លាក់នៅក្នុងបន្ទប់ទឹករបស់នាង រួចមក។ ប៉ូលីសបានទៅដល់ និង ធ្វើការស្រាវជ្រាវ រកឃើញថា កាមេរ៉ា ត្រូវបានតភ្ជាប់ទៅនឹង ទូរទស្សន៍ នៅក្នុងបន្ទប់ របស់ជនល្មើស តែម្តង។ ទោះជាយ៉ាងណា ជនល្មើស បានឆ្លើយសារភាព ថាពិតជាបានបំពាក់កាមេរ៉ាមែន និង បានប្រាប់ឲ្យដឹងទៀតថា រូបគេ ដឹងថាធ្វើបែបនេះ គឺខុសច្បាប់ ប៉ុន្តែ ដោយសារតែ ខ្លួនចង់ដឹងឲ្យច្បាស់ថា កូនស្រី មានលួចសាក់រូប នៅត្រគាក ឬក៏អត់ប៉ុណ្ណោះ ហើយម្យ៉ាងទៀត វីឌីអូសំរាប់ធ្វើជាភស្តុតាង បង្ហាញដល់ម្តាយរបស់នាង។ ជនល្មើសបានបន្ថែមថា រូបគេ បានមើលឃើញតែផ្នែក ខាងលើ នៃដងខ្លួនរបស់នាង តែប៉ុណ្ណោះ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះទង្វើបែបនេះ?
From: khmerload