មូលហេតុដែល បណ្តាលឲ្យ បាញ់ចេញ ទឹកកាមខ្សោយ
ខ្ញុំបាទសូមជម្រាបសួរលោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទសប្បាយចិត្ដណាស់ ដែលបានឃើញលោកវេជ្ជបណ្ឌិតបង្ហាញ ពីព័ត៌មានជាច្រើនអំពីផ្លូវភេទ ដើម្បីជួយឆ្លើយឆ្លងជាមួយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាខ្ញុំបាទផ្ទាល់។ ខ្ញុំបាទគិតថា មានតែលោកវេជ្ជបណ្ឌិតទេ ដែលអាចជួយឆ្លើយខ្ញុំបាទបាន។ ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីបានជាទឹកកាម របស់ខ្ញុំបាញ់ចេញមកខ្សោយម្ល៉េះ? ជួនតែមួយតឹកពីរតឹកពីលិង្គរបស់ខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណនូវចម្លើយ របស់លោកវេជ្ជបណ្ឌិតជាមុន។
វេជ្ជបណ្ឌិត លី ចេងហ៊ុយ៖ ការបាញ់ចេញទឹកកាមមិនមានស្ដង់ដាចម្ងាយ និងកម្លាំងប៉ុណ្ណានោះទេ។ កម្រិតកម្លាំងបាញ់ចេញ អាចប្រែប្រួលខុសគ្នាជាខ្លាំងពីបុរសម្នាក់ ទៅបុរសម្នាក់ទៅតាមវ័យ អាយុ និងកត្ដាផ្សេងៗទៀត។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការស្រាវជ្រាវរកឃើញថា ជីវសាស្ដ្ររបស់មនុស្សអាច មានកម្លាំងបាញ់ចេញទឹកកាមប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ។ អ្វីដែលសំខាន់គឺការហៀរហូរចេញ នៃទឹកកាមឬការបាញ់នៃទឹកកាមចេញពីលិង្គ ដូចគ្នា។ វាអាចទាក់ទងទៅនឹងតណ្ហា ឬចំណង់ផ្លូវភេទនៃការរួមភេទ។ ករណីបែបនេះ សូមប្អូនប្រុសកុំបារម្ភអី ពីព្រោះថាមិនជាបញ្ហាធំដុំឬជាក្ដីបារម្ភនោះទេ។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com