រថយន្ត​ក្រុង​ ដឹក​​អ្នក​​​ដំណើរ បើក​​គេច​​ម៉ូតូ​ បុក​​ឆ្កែ​ដួល ជ្រុល​​បុក​រ៉ឺម៉ក​ ដឹក​ក្អម​ឆ្នាំង របួស​២នាក់​

7/31/2013 0 Comments A+ a-

ខេត្តកំពង់​ឆ្នាំង​ ៖ រថយន្តក្រុង​ដឹក​អ្នក​​ដំណើរ​របស់​ក្រុម​ហ៊ុន​មួយ​បើក​គេច​ម៉ូតូ​បុក​ឆ្កែ​ដួល​ ក៍ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ដឹក​ក្អម​ឆ្នាំង​បណ្តាល​ឱ្យ​មនុស្ស២នាក់​ជិះ​លើ​រ៉ឺម៉ក​រងរបួស​ និង​ធ្វើ​ឱ្យអ្នក​ដំណើរ​ជិះ​ក្នុង​រថយន្ត​ភ័យ​ព្រលឹង​ចុង​សក់ ចំណែក​រថយន្ត​​រេធ្លាក់​ផ្លូវ​បុក​ដើម​ប្រេង​ខ្យល់​ខូច​ខាតមួយ​កំណាត់​មុខទាំង​ស្រុង ។
ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៩និង​១០នាទី​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៥ ភូមិ​ក្រាំង​ប្រស្វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។ អ្នក​រងរបួស​ម្នាក់​ឈ្មោះបាន​ ធារ៉ា ភេទប្រុស អាយុ​២០ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​នៅ រដ្ឋា អាយុ​១៤ឆ្នាំ ៕​