លួចដឹកមេគោ​ ទាំងថ្ងៃបំរុង​ យកទៅលក់ ត្រូវប៉ូលិស ចាប់ខ្លួនបាន

7/31/2013 0 Comments A+ a-

ខេត្តកណ្តាល ៖ ជនសង្ស័យ​លួច​មេគោ​ម្នាក់ បានត្រូវ​ប៉ូលិស​ស្រុកអង្គស្នួល​ចាប់​ខ្លួន​​បញ្ជូនមក​កាន់​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត​កណ្តាល​កាលពីវេលាព្រឹក​ថ្ងៃទី​៣១​ កក្កដា ២០១៣ បន្ទាប់ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​លួចមេ​គោ​អ្នក​ភូមិ​មួយក្បាលនៅ​ចំណុច​ចំការ​ស្វាយ ស្ថិតក្នុងភូមិ​ព្រៃបឹង ឃុំបែកចាន ស្រុកអង្គ​ស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ​ដែល​ចាប់​ខ្លូនឈ្មោះ​កែវ សុឃួន ភេទប្រុស អាយុ​១៧​ឆ្នាំ មានទីលំនៅភូមិ​-ឃុំកើតហេតុ​ខាង​លើ ។ គួរ​បញ្ជាក់​ថា កាល​ពី​​វេលា​វេលាម៉ោង២រសៀល​ថ្ងៃទី ៣០ កក្កដា ២០១៣ ជនសង្ស័យ​បាន​ទៅ​លួច​មេគោ​នោះ ហើយបំណង​ដឹក​ទៅ​លក់​ ពេលដឹក​គោ​មក​​ដល់​ចំណុចប៉ុស្តិ៍​ប្រចាំការ​២៤ម៉ោង​របស់នគរបាល​ ត្រូវបាន​កម្លាំង​សង្ស័យ​ ហើយក៏ធ្វើការ​ឃាត់ខ្លួនតែម្តង ៕ប្រភព កោះសន្តិភាព