សំលៀកបំពាក់ ដ៏សិចស៊ីគួរ ឲ្យហួសចិត្ត

7/31/2013 0 Comments A+ a-

សព្វថ្ងៃចំពោះសំលៀកបំពាក់ មួយចំនួនត្រូវបានទទួលការច្នៃម៉ូតយ៉ាងប្លែក ពីជាងច្នៃម៉ូតទាន់សម័យ ក៏ប៉ុន្តែមានម៉ូតសំលៀកបំពាក់ខ្លះ វាដូចជាហួសហេតុពេក ព្រោះស្ទើរតែអាក្រាតខ្លួនប្រាណទៅហើយ ធ្វើឲ្យមនុស្សមួយចំនួន មិនអាចទទួលយកបាន និងរិះគន់យ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រឡេកមកមើលស្ត្រីម្នាក់េនះវិញ ដែលបានស្លៀកពាក់យ៉ាងស៊ិចស៊ីបំផុត ដើរក្នុងហាងទំនិញ។ ម៉ូតសំលៀកបំពាក់របស់នាង គឺផ្នែកខាងក្រោយ ពីចង្កេះឡើងទៅលើ គឺចំហឲ្យឃើញសាច់ ស ខ្ចី ដោយមិនមានក្រណាត់អ្វីបិទបាំងឡើង ចំនែកផ្នែកចង្កេះចុះក្រោម ដូចជាសំពត់ តែមានប្រវែងប្រហែលមួយចង្អាមតែប៉ុណ្ណោះ ដែលធ្វើឲ្យលេចនូវគូទរបស់នាង ចេញមកក្រៅអស់ពាក់កណ្ដាលទៅហើយ។ 
យោងតាមប្រពភព័ត៌មាន បានឲ្យដឹងថា រូបនេះបានថតចេញពីហាងទំនិញមួយ ក្នុងប្រទេសចិន ដែលត្រូវបានអ្នកប្រើប្រាស់អី៊នធឺណីត ជាច្រើនចែកចាយពាសពេញអ៊ីធឺណេត និងមានការរិះគន់ជាច្រើន ពីសំលៀកបំពាក់របស់នារីម្នាក់នេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសំលៀកបំពាក់របស់នាង? សូមទស្សនារូបភាពខាងក្រោម៖


ប្រភព : ខ្មែរឡូត