វីដេអូ៖ នារីម្នាក់គៀប ជាប់ក្នុងរថយន្ដ ក្រោយពីបុក ជាមួយនឹង រថយន្ដដឹកអង្ករ ៣០តោន
នារីម្នាក់ ពិតជាមានសំណាងជាខ្លាំង ដែលនាងអាចនៅមានជីវិតរស់រាន ក្រោយពីអង្កររាប់តោន បានធ្លាក់សង្កត់ពីលើរថយន្ដរបស់នាង។
តាមសារព័ត៌មានសៀងហៃ បានឲ្យដឹងពីអជ្ញាធរនៅក្នុងតំបន់ថា ពួកគេបានស្ទះស្វែងជួយនារី រងគ្រោះដែលរថយន្ដរបស់នាង បានបុកជាមួយនឹង រថយន្ដធំដឹកអង្ករ ដែលមានផ្ទុកអង្ករជាង ៣០ តោន។ អ្វីដែលមិនគួរឲ្យជឿនោះ គឺអង្ករទាំងនោះ បានធ្លាក់មកលើរថយន្ដរបស់នាង ខណៈពេលដែលរថយន្ដនាងបានបុក ខ្ទេចជាមួយនឹងរថយន្ដដឹកអង្ករនេះទៅហើយ។ យ៉ាងណាមិញ នៅក្នុងហេតុការណ៍នេះ នាងត្រូវបានអជ្ញាធរជួយ យកចេញពីរថយន្ដ តាមរយៈការកាត់ដែករថយន្ដនាង ដើម្បីងាយស្រួលទាញនាងចេញ ក្រោយពីនាងបានគៀបជាប់នៅក្នុងរថយន្ដនោះ។ បន្ទាប់ពីជួយនាង នាងត្រូវបានប្រញាប់ប្រញាលបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដែលបន្សល់ទុកនូវអង្កររាប់តោន នៅកន្លែងកើតហេតុ។
សម្រាប់ហេតុការណ៍នេះផ្ទាល់ មិនទាន់ត្រូវបានទំលាយចេញ ពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមាន រឿងបែបនេះនោះទេ តែសម្រាប់នារីនេះផ្ទាល់ ពិតជាសំណាង ដែលអាចនៅមានជីវិត ក្រោយពីខ្លួនបានគៀបជាប់នឹងរថយន្ដទៅហើយនោះ។
សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភព : ខ្មែរឡូត

