ម៉ូតូស្មាស់ម្ចាស់ ស្រវឹងបើកលឿន ជ្រុលបុករ៉ឺម៉ក ម៉ូតូស្លាប់ម្នាក់
រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ជិះដោយបុរស២នាក់ ស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរក្នុងល្បឿន យ៉ាងលឿន ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវលេខ៨៨ លុះមកដល់ចំណុចកើតហេតុ កែងមហាវិថី ព្រះមុនីវង្ស ទល់មុខធនាគារ អេស៊ីលីដា ក៏ជ្រុលទៅបុក ចំពាក់កណ្តាល រ៉ឺម៉កម៉ូតូ បណ្តាលឱ្យបុរសអ្នកបើករ៉ឺម៉ក បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ កក្កដា ២០១៣នេះ ។ ក្រោយកើតហេតុ ជនបង្កត្រូវសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ។
បុរសរងគ្រោះ ត្រូវគេដឹងថា មានទីលំនៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ចំណែកជនបង្ក ឈ្មោះញ៉ែម សុខុន អាយុ២៦ឆ្នាំ ស្នាក់នៅជាមួយ ម្តាយមីង។ ពេលនេះសមត្ថកិច្ច បានទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី។
From: kohsontepheap