គ.ជ.ប​ ៖ ខ្លួន​មិន​មាន​សមត្ថភាព ចុះ​ឈ្មោះ​លោក​សម​រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​ទេ​

7/24/2013 0 Comments A+ a-

ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) បានឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ថា គជប បាន​ធ្វើ​ការឆ្លើយតប​ទៅ​លោក​សម រង្ស៊ី វិញ​ហើយ ចំពោះ​ការស្នើសុំ​ឲ្យ​ពិនិត្យឡើងវិញ ក្នុង​ការបញ្ចូល​ឈ្មោះ​របស់​គាត់ ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ 

​លោក ទេព នីថា បាន​លើកឡើង​ថា អ្វី​ដែល​ គ.ជ.ប​ ​ធ្វើ​គឺ​អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​។ គ.ជ.ប​ ពុំ​មាន​សមត្ថ​ក​កិច្ច​ធ្វើ​រឿង​នេះ​ទេ ពីព្រោះថា ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នកសម្រេច​ចុងក្រោយ​។​

​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ចេញ​ការបញ្ជាក់​ពី​ការ​រួច​ទោស​របស់​លោក ហើយ​អាច​នឹង​ឲ្យ​លោក អាច​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បាន​៕​