ប៉ូលិស​ប​ញ្ចូ​ន​ យុវជន​ម្នាក់ ដែល​ឡើងផ្ទះ​ ចាប់រំលោភ​ប្រពន្ធ​គេ ទៅ​តុលា​ការ​

7/24/2013 0 Comments A+ a-

ខេត្ត​តាកែវ: យុវជន​ម្នាក់ ​ត្រូវបាន​ប៉ូលិស​ចាប់​ដាក់​ខ្នោះ បញ្ជូនទៅ​តុលាការ ខេត្ដ​តាកែវ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ដោយសារ​យុវជន​រូបនោះ ​បាន​លប​ឡើងផ្ទះ​ចាប់រំលោភ​ប្រពន្ធ​គេ​កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​ ១០​យប់ ស្ថិតនៅ​ភូមិ​ជំ​ពូ​ព្រឹក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្ដ​តាកែវ​។​​ប៉ូលិស​បាន​ចាប់ខ្លួន​យុវជន​ខាងលើ​តាម​ពាក្យបណ្ដឹង​ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៣​។​
​លោក ហ៊ុន ហែម ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ជ្រិ​ន ស៊ី​ណន អាយុ​ ២៣​ឆ្នាំ។ ចំណែក​ស្ដ្រី​រងគ្រោះ អាយុ​១៨​ឆ្នាំ។ ជនសង្ស័យ​ និង​ស្ដ្រី​រងគ្រោះ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​

​ស្ដ្រី​រងគ្រោះ​ បាន​បញ្ជាក់ថា ពេល​ជនសង្ស័យ​ឡើងលើ​ផ្ទះ​ប៉ុនប៉ង​ចាប់រំលោភ​រូបនាង នាងមិនដឹងថា ជា​អ្នកណា​ទេ គ្រាន់តែសង្ស័យ​តែប៉ុណ្ណោះ ប៉ុន្ដែ​ដល់​ព្រឹក​ឡើង ជន​សង្ស័យ​​បាន​មករក​ទូរស័ព្ទ ដែល​ជ្រុះ​ដល់ផ្ទះ ពេលនោះ​ រូបនាង​ក៏​សង្ស័យ ហើយ​បាន​ទៅ​ប្ដឹង​ប៉ូលិស​ទៅ​។ ស្ត្រី​រងគ្រោះ ​ទាមទារ​ប្រាក់​សំណង ចំនួន ​១ ​លាន​៧០​ម៉ឺន​រៀល​។​​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ប៉ូលិស​ថា រូបគេ​ពិតជា​បាន​ឡើងទៅ​លើផ្ទះ ប៉ុនប៉ង​ចាប់រំលោភ​ស្ដ្រី​រងគ្រោះ ពិតប្រាកដ​មែន ព្រោះតែ​រូបគេ​ផឹកស្រា​ស្រវឹង​ខ្លាំងពេក ហើយ​មិន​ដឹង​​ខុសត្រូវ​អ្វី​ឡើយ​៕​ ប្រភព CEN