ប្រធានរដ្ឋសភា ទុកឲ្យគណៈកម្មាធិការ អចិន្ត្រៃយ៍សភា សម្រេចរឿងលោក សម រង្ស៊ី ស្នើសុំអភ័យ ឯកសិទ្ធិតំណាងរាស្ត្រ
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការឆ្លើយតបទៅនឹងលោក សម រង្ស៊ី ដែលបានស្នើសុំផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្រឡើងវិញ ដោយសម្តេចបានប្រគល់ឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាជាអ្នកសម្រេច។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យនៃរដ្ឋសភាបានមានប្រសាសន៍ឲ្យដឹងថា លោក សម រង្ស៊ី ស្នើសុំអភ័យឯកសិទ្ធិតំណាងរាស្ត្រពីសម្តេចប្រធានសភា គឺត្រឹមត្រូវអត់មានខុសកន្លែងណាទេនិងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែអ្វីដែលគាត់ភ្លេច ត្រង់ថាគាត់ជាអ្នកតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី អាណត្តិទី៤។ ក៏ប៉ុន្តែខុសត្រង់ថា គាត់មិនមែនជាសមាជិកគណបក្សសម រង្ស៊ី ទៀត គាត់ជាសមាជិកគណបក្សនិងជាប្រធានគណបក្សសង្គ្រោះជាតិ។ ហើយគាត់ដូចជាសមាជិកគណបក្ស សម រង្ស៊ី ដទៃផ្សេងៗទៀត ដែលត្រូវចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ បានបោះបង់អាសនៈជាសមាជិកគណបក្សសម រង្ស៊ី ហើយ។ ដូច្នះហើយលោកសម រង្ស៊ី ដូចជាសមាជិកផ្សេងៗទៀតមិនអាចនៅជាតំណាងរាស្ត្របានទេ ពីព្រោះគាត់បានបោះបង់អាសនៈជាអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ហើយ។
លោកបានបញ្ជាក់ថា “អ្វីដែលគាត់សុំយើងអត់យកមកមើលទេ ព្រោះលោក(សម្តេចប្រធានរដ្ឋសភា)គ្រាន់តែចារថា ទុកជូនឲ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេច ពីព្រោះសម្តេចប្រធានលោកអត់មានសិទ្ធិសម្រេចទេរហូតមកដល់ឥឡូវយើងមិនទាន់បានសម្រេចអ្វីទេ”។ ដោយលោកបានបន្តថា សម្តេចប្រធានសភាបានចារលើលិខិតលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣។
លោក សម រង្ស៊ី បានធ្វើលិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ផ្ញើជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្រឡើងវិញ។ ដោយយោងតាមមាត្រា១៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្របានចែងថា “តំណាងរាស្ត្ររូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រ លើកលែងទោស តំណាងរាស្ត្ររូបនោះ នឹងទទួលបានសុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្ររបស់ខ្ញុំឡើងវិញ ដើម្បីខ្ញុំមានលទ្ធភាពបំពេញតួនាទី ជាអ្នកតំណាងរាស្ត្រ បានពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។
ការស្នើសុំទៅប្រធានរដ្ឋសភា គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ចំពោះសំណើរបស់លោក សម រង្ស៊ី សុំចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥៕ប្រភពCEN