ហេតុអ្វី បានជា ស្ត្រីខ្លះ ចង់រួមភេទ មុនពេល រៀបការ?
លទ្ធផលនៃការសង្កេត នៅតាមសាកលវិទ្យាល័យជាច្រើនបានឲ្យដឹងថា ភាគរយនៃនិស្សិតមហាវិទ្យាល័យ តែងតែនិយាយអំពីទំនាក់ទំនងផ្លូវភេទច្រើនជាង។ ស្ត្រីភាគច្រើតែងគិតថា ការរួមភេទ វាគឺជារឿងធម្មតា ព្រោះថា ស្ត្រីក៍ចង់ស្វែងរកការសប្បាយខាងអារម្មណ៍ផ្លូវភេទ ឲ្យជីវិតរបស់ខ្លួនដែរ។ ខាងក្រោមនេះ ជាអាថ៌កំបាំងរបស់ស្ត្រី ដែលចង់រួមភេទមុនពេលរៀបការ ៖
ទី១-ស្ត្រីខ្លះតែងគិតយ៉ាងសាមញ្ញថា មនុស្សគ្រប់គ្នាក៏ដូចនាងដែរ នណាម្នាក់ដែលពេញវ័យហើយ មិនចង់ទទួលអារម្មណ៍សប្បាយខាងផ្លូវភេទ។
ទី២- ស្ត្រីខ្លះគិតថា ការផ្តល់នូវទំនាក់ទំនងផ្លូវភេទឲ្យគូស្នេហ៍ គឺធ្វើឲ្យគូស្នេហ៍កាន់តែស្រឡាញ់នាងខ្លាំងឡើង។
ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ កាលណាអ្នកប្រញាប់រួមភេទពេក វាអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរ ឆាប់បាត់បង់ទៅវិញក៍ថាបាន។
ទី៣- ស្ត្រីខ្លះគិតថា រួមភេទជាមួយគូស្នេហ៍ គឺជាការសាកល្បងសមត្ថភាពខាងផ្លូវភេទរបស់គូស្នេហ៍ ដើម្បីឲ្យប្រាកដថា តើពួកគេពិតជាអាចរួមរស់ជាមួយគ្នាបានដែរ ឬក៏អត់ ? ៕ ប្រភព ann