ស្ដ្រីអាយុ២០ ឆ្នាំម្នាក់ បានផឹកស្រា រហូតដល់ស្លាប់ខ្លួន ក្នុងពិធីជប់លៀង
ស្រ្ដីមេមាយដ៏ក្មេងខ្ចីម្នាក់ អាយុ២០ឆ្នាំ បានស្លាប់ដោយសារតែផឹកគ្រឿងស្រវឹង ជាច្រើនលាយបញ្ចូលគ្នា ដូចជា ទឹកប៉ោម ស្រាបៀរ Lambrinis ជាមួយនឹង ថ្នាំញៀនប្រភេទ apmphetamines នៅក្នុងពិធីជប់លៀងជាមួយមិត្តភក្កិ។
Karayn Mcinerney អាយុ២០ឆ្នាំ បានដេកស្លាប់នៅផ្ទះល្វែងមួយរបស់មិត្តភក្កិ ក្នុងភូមិ Heaton ភាគខាងជើងនៃក្រុង Bolton ប្រទេសអង់គ្លេស។ Mcinerney មានកូនស្រីម្នាក់អាយុ ៨ខែ ដែលត្រូវបានមើលថែដោយ សាច់ញៀតរបស់នាង កាលពីយប់ថ្ងៃកើតហេតុ។ នាងរស់នៅជាមួយនឹងជីដូនរបស់នាង ព្រោះម្ដាយឪពុករបស់នាង បានបោះបង់នាងចោលតាំងពីតូច រហូតដល់នាងអាយុបាន១២ឆ្នាំ ជីដូនរបស់នាងក៏ស្លាប់បាត់ នាងកីទៅនៅជាមួយនឹងមីងរបស់នាង ហើយចាប់ពីពេលនោះមក Mcinerney បានរាប់អានមិត្តប្លែកមុខ ដែលនាំនាងទៅផឹកស្រា សេពគ្រឿងញៀន ជាដើម។ នៅខែវិច្ឆិកា ឆ្នាំ២០១២ នាងកើតបានកូនស្រីម្នាក់ ដែលមិនដឹងថានរណាជាឪពុកកូនរបស់នាងឡើយ។
នៅថ្ងៃកើតហេតុ បងប្រុសរបស់នាង បានយល់ព្រមយកកូនរបស់នាងមកមើល ដើម្បីឲ្យនាងបានទៅជប់លៀងសប្បាយជាមួយនឹង មិត្តរបស់នាង។ មិត្តភក្កិរបស់នាងបានប្រាប់ដល់អ្នកសារព័ត៌មានថា នៅយប់កើតហេតុ Mcinerney ពិតជាស្រវឹងខ្លាំងណាស់ ដោយសារតែនាង បានលាយស្រាច្រើនមុខចូលគ្នា ហើយកាយវិការរបស់នាងដូចជាឆ្កូត។ មិនយូរប៉ុន្មាននាងក៏ឈឺពោះ ហើយទៅរកកន្លែងដេកដោយខ្លួននាង។
វេលាម៉ោង៣ និង៣០នាទីយប់ មិត្តរបស់នាងបានស្រែកយប់ ដោយឃើញ Mcinerney ឈប់ដកដង្ហើម ហើយបានទូរស័ព្ទទៅ បងប្រុសរបស់នាងថា Mcinerney បានស្លាប់ហើយ។ ក្រោយពេលប៉ូលីសទៅត្រូតពិនិត្យ បានប្រទះឃើញថ្នាំញៀន នឹងគ្រឿងស្រវឹងជាច្រើនទៀត នៅកន្លែងកើតហេតុ និងធ្វើក្រោយពីពិនិត្យលើសាកសពMcinerney អ្នកជំនាញបានប្រាប់ថា នាងស្លាប់ដោយសារតែនាងប្រើប្រាស់ថ្នាំញៀន amphetamines ជាមួយនឹងគ្រឿងស្រវឹង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍ខាងលើនេះ និងឆាកជីវិតរបស់ Mcinerney?
ប្រភព : ខ្មែរឡូត