បុរសម្នាក់ ត្រូវពស់ចឹកចំ របស់សំខាន់ ខណៈពេលកំពុង ប្រើប្រាស់បង្គន់

7/14/2013 0 Comments A+ a-

នេះពិតជា រឿងដ៏មិននឹកស្មាន និង គួរអោយខ្លាចបំផុត ផងដែរ ព្រោះតែ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ មានបុរសម្នាក់ ត្រូវបានសត្វពស់មួយក្បាលចឹក ខណៈពេលដែលគាត់ កំពុងតែប្រើប្រាស់បង្គន់។
បុរសរងគ្រោះ ដោយត្រូវពស់ចឹករូបនេះ មានឈ្មោះ Magen David Adom អាយុ ៣៥ឆ្នាំ បានទៅលេង សមាជិកគ្រួសាររបស់ខ្លួន នៅភាគខាងជើង នៃប្រទេសអ៊ីស្រាអែល ហើយទីនោះហើយ ដែលមានសត្វពស់ មួយក្បាល បានវាចេញពីក្នុងបន្ទន់ រួចក៏ ចឹកចំអង្គជាតិ (ប្រដាប់ភេទ) របស់គាត់ ក្នុងពេលដែលគាត់ កំពុងតែអង្គុយពីលើបង្គន់។ ទោះជាយ៉ាងណា គាត់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ដែលស្ថានភាពរបស់គាត់ មិនមានអ្វីជាធ្ងន់ធ្ងរនោះទេ ព្រោះតែសត្វពស់នោះ គ្មានពឹស។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
From : khmerload