ធ្លាយព័ត៌មាន Apple ចង់ទិញក្រុម ហ៊ុនផលិត Chips តៃវ៉ាន់
ក្រុមហ៊ុន Apple និង Samsung បានផ្ដាច់ទំនាក់ទំនងគ្នាដោយសារតែជម្លោះប៉ាតង់ ដោយ Apple បានប្រកាសឈប់ឲ្យក្រុមហ៊ុន Samsung ផ្គត់ផ្គង់ Chips ឲ្យខ្លួន។
ថ្មីៗនេះ មានព័ត៌មានថា ក្រុមហ៊ុន Apple មានគម្រោងទិញយកក្រុមហ៊ុន Chip មួយរបស់តៃវ៉ាន់ ដែលគោលបំណង នៃការទិញគឺដើម្បីបង្កើត Chips សម្រាប់ឧបករណ៍ខ្លួនឯង។
មានព័ត៌មានចចាមអារ៉ាមមួយបានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងទិញក្រុមហ៊ុន United Microelectronics Corporation (UMC) ដែលជាក្រុមហ៊ុនផលិត Chip មួយរបស់តៃវ៉ាន់ ។
ប្រភព SemiAccurate បាននិយាយថា ក្រុមហ៊ុន Apple បានទាក់ទងក្រុមហ៊ុន UMC ក្នុងការបង្កើតជាដៃគូ ប៉ុន្តែទំនាក់ទំនងនេះ មិនមែនគ្រាន់តែជាដៃគូ ធម្មតានោះទេគឺ Apple ទិញយក UMC តែម្ដង ព្រោះថា Apple ចង់បង្កើតនូវ Hardware ផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា បើសិនជាក្រុមហ៊ុន Apple ទិញក្រុមហ៊ុនផលិត Chips មួយនេះមែន មានន័យថា Apple លែងជាក្រុមហ៊ុន Software ដូចអ្វីដែលលោក Steve Jobs និង Tim Cook តែងតែនិយាយនៅពេលធ្វើបទបង្ហាញផលិតផលអ្វីមួយ៕