គ្មានទីពឹង សំរាលកូនរួច ដង្ហក់ត្រដរខ្យល់ ៣អស់ថ្ងៃហើយ សង្ឃឹមរស់តិចណាស់
កំពង់ឆ្នាំង ៖ ស្ត្រីកំព្រាគ្មានប្តីសី គ្មានសាច់ញាតិម្នាក់ កំពុងដង្ហក់ត្រដរខ្យល់រយះពេល៣ ថ្ងៃមកហើយ បន្ទាប់ពីរូបនាងបានសំរាលកូនស្រីម្នាក់រួចមក ។ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ២០១៣នេះ សភាពដង្ហក់របស់នាងកាន់តែធ្ងន់ធ្ងរឡើង ធ្វើអោយអ្នកជម្ងឺជិតខាងក្នុងមន្ទីរ ពេទ្យខេត្ត មានក្តីអាណិតអាសូរ រូបនាងយ៉ាងខ្លាំង។
អ្នកគ្រូពេទ្យក្នុងអាគារសង្គ្រោះបន្ទាន់ បានអោយដឹងថា៖ ស្ត្រីទុរគរូបនោះឈ្មោះ នៅ យ៉ន អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិចក ឃុំជ្រេស ស្រុកកំពង់ត្រឡាច ប្តីរបស់នាងឈ្មោះ អ៊ុយ អាយុប្រមាណ៣០ឆ្នាំ បានមានជម្ងឺឈឺ ដេកស្លាប់ក្នុអង្រឹងកាលពី១០ខែមុន។ រីឯឪ ពុក ម្តាយរបស់នាងក៏បានស្លាប់ចោលរូនាងជាយូរណាស់មកហើយ។
កាលពីថ្ងៃទី១០ ខែកក្កដា រូបនាងសំរាលបានកូនស្រីម្នាក់ នៅក្នុងមន្ទីរពេទ្យស្រុកកំ ពង់ត្រឡាច ក្រោយពេលសំរាលកូនរួចនាងមានអាការះ ដង្ហក់មិនស្រួលខ្លាំង ហើយត្រូវ បានគ្រូពេទ្យ មន្ទីរពេទ្យស្រុកកំពង់ត្រឡាច ដឹកបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពរទ្យបង្អែកខេត្ត នៅវេលាម៉ោង១០យប់ ។ ចំណែកកុនរបស់នាងត្រូវបានគ្រូពេទ្យយកមកចិញ្ចឹមក្នុង អាគារពេទ្យកុមារ នៃមន្ទីរពេទ្យបង្អែកខេត្ត ហើយត្រូវបានគេដាក់ឈ្មោះអោយថា កុមារី សំណាង នាងមានអាយុទើបតែ៤ថ្ងៃ ប៉ុណ្ណោះ។
អ្នកគ្រូពេទ្យខេត្តបានអោយដឹងទៀតថា ៖ ជម្ងឺដង្ហក់របស់នាង តាមចាស់ពីដើមថា ជាជម្ងឺទាស់ ឬ ព្រាយក្រឡាភ្លើង បច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តព្យាបាលយ៉ាងដិតដល់ មិនធ្វេសប្រហែសឡើយ ប៉ុន្តែការយកចិត្តទុកដាក់របស់គ្រូពេទ្យមិនសូវទទួលបានផល ព្រោះថា ពេលដាក់ខ្យល់អ៊ុកស៊ីហ្សែន និងចាក់ស៊ីរ៉ូមនាងចេះតែបោចចេញ ព្រោះតែគ្មាន អ្នកថែទាំកំដរ។
ចំណែកបាយទឹកគឺមានអ្នកថែទាំជម្ងឺជិតខាងក្នុងពេទ្យជួយបក តែនាង មិនសូវហូបចុកបានឡើយ ព្រោះនាងចេះតែដង្ហក់រវើ រវាយបេះបោចមិនឈប់។ ដោយមានក្តីអាណិតអាសូរ អ្នកថែទាំជម្ងឺជិតខាងដែលមានក្តីសប្បុរសបានជួយទិញ ទឹកផ្លែឈើជូននាងផឹក។ តាមការសន្ឋិដ្ឋានរបស់អ្នកជម្ងឺជិតខាង និយាយថា សភាពជម្ងឺ របស់នាងកាន់តែមានអាការះធ្ងន់ធ្ងរឡើងៗ ក្តីសង្ឃឹមសំរាប់នាងមានតិចណាស់ ប៉ុន្តែបើ មានអ្នកថែទាំអោយបានដិតដល់ ប្រហែជាអាចជួយសង្គ្រោះបាន៕ ដោយ Techno2day

