Apple តែងតាំងនាយកប្រតិបត្តិថ្មី ដែលជាអតីតបុគ្គលិកដែលបានចាកចេញកន្លងមក
ក្រុមហ៊ុន Apple នឹងតែងតាំង នាយកប្រតិបត្តិ ដែលមកពី Yves Saint Laurent ជាបុគ្គលិកជាន់ខ្ពស់ ប៉ុន្តែមិនច្បាស់ថា មុខតំណែងអ្វីនោះទេ នេះបើតាមសារព័ត៌មាន Bloomberg បានចុះផ្សាយមុននេះបន្តិច ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Paul Deneve ជាអតីតបុគ្គលិក នៅក្នុងក្រុមហ៊ុន Apple នៅចន្លោះឆ្នាំ ១៩៩០ដល់ ១៩៩៧ ហើយលោក នឹងត្រូវធ្វើការនៅក្នុងគម្រោង ពិសេសមួយដែលត្រូវបានក្រុមហ៊ុន Apple ហៅថា Special Project ប៉ុន្តែមិនដឹងច្បាស់ថា គម្រោងនេះផ្ដោត សំខាន់លើអ្វីនោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីការចុះផ្សាយនូវព័ត៌មាននេះ ខាងក្រុមហ៊ុន Apple បានចេញមុខបំភ្លឺថា លោក Paul Deneve ដែលជានាយកប្រតិបត្តិ Yves Saint Laurent នឹងចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន Apple នាពេលឆាប់ៗនេះ ប៉ុន្តែក្រុមហ៊ុនសុំលាក់ មុខតំណែងសិន៕