Umeox X5 ទូរស័ព្ទ​​ទំនើប​​ស្ដើង​ជាង​គេ​លើ​លោក​

6/26/2013 0 Comments A+ a-

បន្ទាប់​ពី​ក្រុមហ៊ុន​ Huawei បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប Ascend P6 ​មាន​​កម្រាស់​ត្រឹម​តែ 6.18mm ​នឹង​​ត្រូវ​បាន​គេ​ហៅ​ថា ជា​​ទូរស័ព្ទ​ដែល​ស្ដើង​ជាង​គេ ​ពេល​នេះ​​ការ​​សរសើរ​ចំពោះ​ទូរស័ព្ទ​នេះ​​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ហើយ ​ដោយ​ហេតុ​ថា ​មាន​ទូរស័ព្ទ​ថ្មី​មួយ​ផ្សេង​ទៀត​ដែល​ទើប​បាន​​ប្រកាស​ចេញ​​គឺ​មាន​​​កម្រាស់​ដ៏​ស្ដើង​បំផុត​​​ត្រឹម​តែ 5.6mm ប៉ុណ្ណោះ ។

Umeox X5​ គឺ​ជា​ទូរស័ព្ទ​ទំនើប​ដំបូង​ដែល​មាន​កម្រាស់​ត្រឹម​តែ 5.6mm ប៉ុណ្ណោះ គឺ​ស្ដើង​ជាង Huawei Ascend P6 ដែល​ត្រូវ​បាន​គេ​អួត​ថា​ជា​ទូរស័ព្ទ​ស្ដើង​ជាង​គេ​នោះ​ទៀត ។ ​យ៉ាង​ណា​មិញ​ជា​មួយ​នឹង​កម្រាស់​ដ៏​ស្ដើង​នេះ ទូរស័ព្ទ Umeox X5​ ​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 5-inch ​ប៉ុន្តែ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​កម្រិត​ភាព​ច្បាស់ និង​លក្ខណសម្បត្តិ​ផ្សេងៗ​របស់​ទូរស័ព្ទ​​នេះ​នៅ​ឡើយ​ទេ ​ហើយ​វា​នឹង​ដំណើរការ​ដោយ Android 4.2.2 Jelly Bean និង​ dual-core processor ។
​លក្ខណសម្បត្តិ​ផ្សេង​ទៀត​របស់ Umeox X5​ ​រួម​មាន​កាមេរ៉ា​ក្រោយ 8MP និង​មុខ 3MP សម្រាប់​ ​វីឌីអូ call ។ ​ទូរស័ព្ទ ​Umeox X5​ ​នឹង​ត្រូវ​ប្រកាស​ចេញ​​លក់​​ក្នុង​ទីផ្សារ​អឺរ៉ុប ​នា​ចុង​ឆ្នាំ​នេះ ដែល​​ក្នុង​នោះ​ប្រទេស​បារាំង​ នឹង​អាច​ទទួល​បាន​នូវ​ទូរស័ព្ទ​នេះ​មុន​គេ ។ សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​អំពី​តម្លៃ​នៃ​ទូរស័ព្ទ​ Umeox X5​ ​​ទេ​ ៕