ទំហំប្រដាប់ភេទ និងសេចក្តីសុខផ្លូវភេទ

6/26/2013 0 Comments A+ a-

មិត្ដភក្ដិស្រី របស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា នាងចូលចិត្ដ បុរសដែលមាន ប្រដាប់ភេទធំ និងរាងកាយមាន សាច់ដុំមាំមួន ។ ខ្ញុំមានសង្សារ ម្នាក់ជានារីផ្សេង តែមិនធ្លាប់បាន រួមភេទជាមួយគ្នាទេ នាងនៅបរិសុទ្ធដោយ យើងគ្រាន់តែធ្លាប់ថើប និងថ្នាក់ថ្នម គ្នាតែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា ប្រដាប់ភេទធំអាចផ្ដល់ សេចក្ដីសុខផ្លូវភេទ បានច្រើនជាងប្រដាប់ភេទ តូច ដល់ ស្ដ្រីឬទេ? ពីលោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែផ្ដល់សេចក្ដីសុខផ្លូវភេទដល់ស្ដ្រីដូច ដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្សប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្ស ស្រីក៏គិតអំពីទំហំសុដន់របស់ពួកគាត់ដែរ។
ករណីប្អូនប្រុសប្រើ ពាក្យថាប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណាប្រដាប់ ភេទ ធំជ្រុល វាអាចបង្កការឈឺចាប់នៅពេលស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ភេទធ្វើចលនា ដកចេញរុញ ចូល ដោយ បង្កការកកិតខ្លាំងជាមួយជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅលើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែម ទម្ងន់ទៅ លើការឈឺចាប់មួយកម្រិតទៀត ពេល ចាប់រួមភេទដំបូងៗ។
សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទបានប្រសើរជាង។
សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នមគ្នាទៅវិញទៅមក៕
 អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com