វិធីកោរពុកមាត់ ដ៏ត្រឹមត្រូវ
សុភាពបុរស មួយចំនួន ដែលពុំមាន ចំណូលចិត្ដទុក ពុកមាត់ ពិតជាខ្វល់ខ្វាយ ក្នុងការរិះរក វិធីដែលល្ អសមស្របក្នុង ការបំបាត់ បញ្ហាទាំងនេះ ។ ក្នុងករណីដែលលោកអ្នក ជ្រើសរើសប្រើនូវ វិធីកោរពុកមាត់ មិនត្រឹមត្រូវ នោះទេ វានឹងបង្ក នូវផលវិបាកកាន់ច្រើន ដោយសារភាពកើនឡើង ទ្វេដងនៃការដុះរោម ពុកមាត់ ឬក៏ពុកចង្កាទាំង នោះឡើងវិញ។
ដើម្បីឱ្យអស់ចម្ងល់ សូមអានការបកស្រាយរបស់លោក ជ្រំ ផល្លា ជាងកាត់សក់នៅហាង កាត់សក់ វ័នដុល្លារ ស្ដៃយ៏ ដូច ខាងក្រោម៖
វិធីសាស្ដ្រនៃការកោរពុកមាត់
ជាការពិតណាស់ ការកោរពុកមាត់ជា ប្រធានបទដ៏ងាយស្រួល ក្នុងការ ដោះស្រាយ តែវាក៏នៅតែជាបញ្ហាសំខាន់របស់ សុភាព បុរសគ្រប់រូប ដែលមិនចង់ធ្វើខ្លួន ឱ្យដូចជាមនុស្សចាស់ ឬក៏ចំណាយពេលវេលា ច្រើននៅពេលព្រលឹម ដើម្បីកោរ ពុកមាត់ ដែលឧស្សាហ៍ដុះមិនចេះចប់មិនចេះហើយនោះទេ។ ខាងក្រោមនេះជាវិធី ងាយៗដែលលោកអ្នក អាចជ្រើសរើស យកទៅប្រើប្រាស់ បានដែលមិនព្រួយបារម្ភ ពីផលអាក្រក់ដែលនឹង អាចកើតឡើងនោះទេ ៖
1 . កោរពុកមាត់ដោយប្រើផលិតផល ៖ ជាវិធីល្អបំផុតសម្រាប់សុភាពបុរសទាំងអស់ និងអាចជួយបង្ការ មិនឱ្យមានការ ដាច់រលាត់ស្បែក មុខរបស់លោកអ្នកបាន និងការដុះលើសឡើង វិញយ៉ាងឆាប់រហ័ស។ សូមសាកល្បង ដោយគ្រាន់តែ យក ឡេ ឬផលិត ផលពពុះទឹកមកលាបលើប រិវេណដែលលោកអ្នកចង ់កម្ចាត់ចោលជាមុនសិន បន្ទាប់មកលោកអ្នក ចាប់ ផ្ដើមប្រតិបត្ដិការណ៍ កម្ចាត់រោម ទាំងនោះ។
2 . កោរពុកមាត់ដោយប្រើទឹក ៖ វាមើលទៅហាក់ដូចជាធម្មតា តែវាប្រសើរសម្រាប់សុភាពបុរសមួយ ចំនួនដែល មិនចូល ចិត្ដក្នុងការចាយប្រាក់ ខ្ជះខ្ជាយលើផលិតផល សម្អាង។ ងាយបំផុតគ្រាន់ តែលោកអ្នកជួយផ្ដល់ សំណើមដល់ស្បែក មុខ ដោយទឹករួចរាល់ ហើយលោកអ្នកអាច អនុវត្ដកោរជាធម្មតាបានដោយពុំមានការឈឺចាប់។
3 . ការកាត់ពុកមាត់ ៖ ជាជម្រើសចុងក្រោយសម្រាប់សុភាពបុរស។ វិធីនេះក៏ជួយផ្ដល់គុណប្រយោជន៍ដ៏ប្រសើរក្នុងការ ពន្យារ នៃការដុះឡើងរបស់ពុកមាត់ និងពុកចង្កា។ ប្រការសំខាន់ក្នុងវិធីនេះគឺការជ្រើសរើសកន្ដ្រៃដែលមុតល្អមក កាត់ តម្រឹមជាការ ស្រេច ប៉ុន្ដែសូមប្រយ័ត្នការកាត់ចំសាច់ស្បែករបស់លោកអ្នក។
ផលប៉ះពាល់នៃការកោរពុកមាត់
ការកោរពុកមាត់ថ្វីត្បិតវាជារឿងសាមញ្ញ តែវាក៏មានផលប៉ះពាល់បន្ដិចបន្ដួចដែរ ប្រសិនជាលោកអ្នកជ្រើសរើស ប្រើវិធី ខុស។ ចំពោះវិធីទាំងបីខាងលើ វិធីទីពីរ និងទីបី អាចមានការប៉ះពាល់ ចំពោះការដុះឡើងវិញ នៃពុកមាត់ដែលមាន គល់ធំ និង លក្ខណៈ រឹង។ ដូចនេះលោកអ្នកគួរតែជ្រើសយកវិធីទីមួយមកប្រើប្រាស់ ទើបជាការប្រសើរសម្រាប់លោកអ្នក។
ដំបូន្មានអ្នកឯកទេស
ភាពស្រស់ស្អាតរបស់មនុស្សគឺកើតឡើងពីការថែរក្សាបន្ដិចបន្ដួចរបស់លោកអ្នក។ ប្រសិនបើសុភាពបុរស ធ្វេសប្រហែស តែបន្ដិចបន្ដួច នោះវានឹងផ្ដល់ផល ប៉ះពាល់ដល់ សម្រស់លោកអ្នកជាមិនខាន។ ការយកចិត្ដទុកដាក់ តែបន្ដិចរបស់ លោកអ្នក ជាកត្ដាចាំបាច់ នៃសម្ផស្សដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ៕