លេច​ចេញ​រូប​របស់ Sony Xperia ZU ទូរស័ព្ទ​ប្រភេទ phablet

6/10/2013 0 Comments A+ a-

Phablet គឺ​ជា​ប្រភេទ​​ទូរស័ព្ទ​ដែល​​កំពុង​តែ​​ទទួល​បាន​នូវ​​​ប្រជា​ប្រិយភាព​​ និង​ការ​គាំ​ទ្រ​ប្រើ​ប្រាស់​ច្រើន​​​ឡើង​ៗ​​ ​ជា​មួយ​នឹង​អេក្រង់​មាន​ទំហំ​ធំៗ​លើស​ពី 5-icnh និង​ក្រោម 7-inch ។ ដោយ​​ឡែក​ក្នុង​ចំណោម​ក្រុមហ៊ុន​​ធំៗ​​​ដែល​ធ្វើ​ផលិត​ទូរស័ព្ទ​ទំនើប​ ក្រុមហ៊ុន Sony, Nokia និង ក្រុមហ៊ុន HTC គឺ​មិន​ទាន់​បាន​​ផលិត​ចេញ​នូវ​​​ទូរស័ព្ទ​ប្រភេទ​នេះ​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​ក្រុមហ៊ុន Samsung និង​ LG ​បាន​​ចេញ​លក់​នូវ​ទូរស័ព្ទ​ប្រភេទ​ phablet នៅ​លើ​ទីផ្សារ​រួច​ទៅ​ហើយ​នោះ ។
រូប​ភាព​ Phablet​ Sony 6.44-inch ពី​រោង​ចក្រ​ :

​​កាល​ពី​​​​ដើម​ឆ្នាំ​២០១៣ ​​យើង​ធ្លាប់​ទទួល​បាន​នូវ​ព័ត៌មាន​​ លេច​ចេញ​រូប​ភាព​​គំរូ Phablet​ Sony 6.44-inch ពី​រោង​ចក្រ​ដែល​ពេល​នោះ​គឺ​គ្រាន់​តែ​ជា​បន្ទះ​ផ្នែក​ខាង​មុខ​នៃ​ទូរស័ព្ទ​ប៉ុណ្ណោះ ។ យ៉ាង​ណា​មិញ​​ក្រោយ​ពី​​បាត់​ដំណឹង​អស់​រយៈ​ពេល​ជិត ៥​ខែ មក​ពេល​នេះ​​យើង​ទើប​តែ​ទទួល​បាន​នូវ​រូប​ភាព​ថ្មី​នៃ​ទូរស័ព្ទ​​ប្រភេទ phablet របស់​ក្រុមហ៊ុន Sony ។
បើ​យោង​ទៅ​តាម​ប្រភព​ Slashgear បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ទំនើប phablet ដំបូង​របស់​ក្រុមហ៊ុន Sony ​នឹង​មាន​ឈ្មោះ​ Xperia ZU ឬ Xperia Z Ultra ​ដែល​ពេល​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Sony Togari ។ ​​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​ phablet ដំបូង​ដែល​មាន​ឈ្មោះ​ Xperia ZU ​​​នឹង​ត្រូវ​បំពាក់​ដោយ​អេក្រង់​​ទំហំ 6.4-inch Full HD (1080p) Triluminos display ​​​​ជា​មួយ​នឹង​​បច្ចេកវិទ្យា X-Reality technology របស់​ក្រុមហ៊ុន Sony កាមេរ៉ា​ក្រោយ​​ទំហំ 8MP (Exmor RS sensor) ​មុខ 2.2MP ​, CUP Qualcomm Snapdragon 800 2.2GHz quad-core processor ​និង​ GPU Adreno 330 ​ហើយ​និង​មាន​កម្រាស់​ត្រឹម​តែ 6.5mm ប៉ុណ្ណោះ ។
​សូម​បញ្ជាក់​ថា៖ ​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​​​​​សុទ្ធ​តែ​​​បាន​​​​ជឿ​ថា មិន​យូរ​ទេ​ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​នូវ​ Sony Xperia ZU នេះ​​នា​ថ្ងៃ​ទី ២៥​ខែ​មិថុនា ខាង​មុខ​នេះ​ជា​មិន​ខាន ។ ហើយ​ក្រៅ​​ពី​នេះ​ទូរស័ព្ទ Xperia ZU ក៏​នឹង​មាន​លក្ខណសម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក និង​ធូលី​ផង​ដែរ​​ជា​មួយ​នឹង​ស្តង់ដារ​  IP55/IP58 ៕