កុំព្យូទ័របន្ទះស្ដើង Voyo A15 មាន​​អេក្រង់ទំហំ 11.6-inch CPU 1.8GHz​ និង​តម្លៃ​ $270

6/10/2013 0 Comments A+ a-

ដូច​ប្រិយមិត្ត​ធ្លាប់​បាន​ជ្រាប​រួច​មក​ហើយ​តាម​រយៈ​ការ​បញ្ជាក់​ជា​រឿយៗ​របស់​ពពក​ថា​បច្ចុប្បន្ន​នេះ​ទីផ្សារ​កុំព្យូទ័របន្ទះស្ដើង​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ហើយ​កុំព្យូទ័របន្ទះស្ដើង​ដែលកំពុង​តែ​ទទួល​បាន​ការ​និយម​ប្រើ​​ប្រាស់​ច្រើន​ពី​សំណាក់​អតិថិជន​នោះ​គឺ កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​អេក្រង់​ទំហំ 7-inch ។
បើ​ទោះ​បី​ជា​កុំព្យូទ័របន្ទះស្ដើង​អេក្រង់​ទំហំ 7-inch ងាយ​យក​តាម​ខ្លួន​ តូច ស្រាល និង​ងាយ​ស្រួល​កាន់​​ក៏​ពិត​មែន​ ​ក៏​អ្ន​ក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​តែ​ថា​កុំព្យូទ័របន្ទះស្ដើង​អេក្រង់​ធំ​​មាន​ភាព​ងាយ​ស្រួល​ប្រើ​ជាង​ ព្រោះ​ថា​ងាយស្រួល​មើល​វីឌីអូ មើល​ព័ត៌មាន​ លេង​ហ្គេម និង​លេង​អ៊ីនធីណិត​ជា​ដើម ។ ដោយ​មើល​ឃើញ​ពី​ចំណុច​​ទាំង​នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា​នៅ​តែ​មាន​ក្រុមហ៊ុន​ជា​​ច្រើន​នាំ​គ្នា​ផលិត​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​អេក្រង់ធំជាង​​ 7-inch ជាក់ស្ដែង​ថ្មីៗ​នេះ​ក្រុមហ៊ុន​ចិន​មួយ​​​បាន​បញ្ចេញ​កុំព្យូទ័រ​ប្រភេទ​នេះ​គឺ Voyo A15 ដែល​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 11.6-inch
  • បច្ចេកវិទ្យា​អេក្រង់​ IPS
  • កម្រិតភាព​ច្បាស់ 1,900 x 1,080 pixels
  • CPU Dual-core 1.8GHz (Samsung Exynos)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម​ microSD card)
  • មាន​បំពាក់​ដោយ Bluetooth, Wi-Fi 802.11 b/g/n
  • កាមេរ៉ា​មុខនិង​ក្រោយ​ទំហំ 2 MP
  • ដំណើរការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពល​ថ្ម 11500mAh (អាច​ដំណើរការ​បាន​រហូត​ដល់​ ៨ ម៉ោង)
បញ្ជាក់​៖ បច្ចុប្បន្ន​​កុំព្យូទ័របន្ទះស្ដើង​នេះ​មានលក់​នៅ​ទីផ្សារ​​លើ​បណ្ដាញ​អ៊ីនធឺណិត​ http://www.spemall.com តម្លៃ​ប្រហែល​ $269.99 ។ សម្រាប់​​ទីផ្សារ​កម្ពុជា​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​កុំព្យូទ័រ ឬ ទូរស័ព្ទ​នានា​ក្នុង​រាជធានីភ្នំពេញ​ ៕