ក្រុមហ៊ុន​ Sony អាច​នឹង​ចេញលក់​ Xperia M នៅ​ក្នុងខែសីហា តម្លៃ​ប្រហែល $356

6/12/2013 0 Comments A+ a-

Xperia M គឺ​ជា​ទូរស័ព្ទទំនើប​តម្លៃ​មធ្យម (Mid-range​ smartphone) របស់​ក្រុមហ៊ុន​ Sony ដែល​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ។ ចាប់​តាំ​ងពី​ថ្ងៃ​ប្រកាស​ចេញមក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ Sony មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ប្រភព​ណា​មួយ​ដឹង​ពី​កាលបរិច្ឆេទ​ចេញ​លក់​និង​​តម្លៃ​របស់​​ទូរស័ព្ទទំនើប​មួយ​នេះ​ទេ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​ Xperia M ទៅ​លើ​ទីផ្សារ​ចក្រភពអង់គ្លេស​នៅ​ក្នុង​ខែសីហា ។

លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Sony Xperia M ​​មាន​ដូច​ខាង​ក្រោម ៖
  • អេក្រង់ទំហំ 4-inch FWVGA
  • កម្រិត​ភាព​ច្បាស់ 854×480 pixels
  • កាមេរ៉ា​ក្រោយ​ 5MP ​និង​មុខ VGA
  • CPU Dual-core 1 GHz (Qualcomm)
  • RAM 1GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4GB (អាច​បន្ថែម microSD card ទំហំ 32GB)
  • ​មាន​បំពាក់ Bluetooth 4.0, WiFi a/b/g/n, A-GPS, NFC,.
  • ថាមពល​ថ្ម​ 1,750mAh (អាច​និយាយ​បាន ១០ម៉ោង ១៨នាទី​ ស្ដាប់​ចម្រៀង​បាន ៣៩ម៉ោង ២៤​នាទី​ ​និង​បើក​វីឌីអូ​បាន ៩ម៉ោង ៤២នាទី​)
  • ទម្ងន់ 124 grams
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
សូម​ទស្សនា​​វីឌីអូ​ខាង​ក្រោម ​៖​
សូម​បញ្ជាក់​ថា​ ទូរស័ព្ទ​ទំនើប Sony Xpeira M ក៏​អាច​នឹង​មាន​ចំនួន​ពីរ​ម៉ូដែល​ផ្សេង​គ្នា​ផង​ដែរ គឺ​មួយ​មាន​ប្រើ SIM ​1 និង​មួយ​ម៉ូដែល​ទៀត​មាន​ប្រើ​ SIM 2 ៕