លេចចេញលក្ខណសម្បត្តិ និងផ្ទាំង Emotion UI របស់ Huawei Ascend P6
Ascend P6 គឺជាឈ្មោះទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺជាទូរស័ព្ទទំនើបមានកម្រាស់ស្ដើងជាងគេ ។ ហើយកាលពីចុងខែមុនយើងក៏ទើបតែទទួលបាននូវរូបភាពពិតនៃទូរស័ព្ទនេះផងដែរ ដែលផ្ដល់ដោយប្រភព @evleaks ។
បន្ទាប់ពីលេចចេញនូវរូបពិតរបស់ទូរស័ព្ទ Huawei Ascend P6 ពេលនេះយើងទើបតែទទួលបាននូវរូបភាពថ្មីដែលជាផ្ទាំង Emotion UI (User Interface/ ផ្ទាំងប្រើប្រាស់មានឈ្មោះថា Emotion ) និងថែមទាំងទទួលបាននូវលក្ខណសម្បត្តិជាច្រើនរបស់ទូរស័ព្ទ Huawei Ascend P6 ផ្ដល់ដោយប្រភព @evleaks ដែលជាប្រភពទទួលបានការជឿជាក់ជាងគេ ។
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ផ្ទាំង Emotion UI ថ្មីដែលត្រូវបានរចនាដោយក្រុមហ៊ុន Huawei មើលទៅហាក់មានភាពគួរឲ្យទាក់ទាញនិង ចាប់អារម្មណ៍ ។ យ៉ាងណាមិញក្រៅពីការបញ្ចេញនូវផ្ទាំង Emotion UI ប្រភព @evleaks ក៏បានបញ្ចេញនូវលក្ខណសម្បត្តិបែបបច្ចេកទេសរបស់ទូរស័ព្ទ Huawei Ascned P6 ផងដែរដែលមានមានដូចខាងក្រោម ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ Huawei Ascend P6 ៖
- អេក្រង់ 4.7-inch 720p HD touchscreen
- កាមេរ៉ាមុខ 5MP និងក្រោយ 8MP
- CPU Quad-core 1.5GHz
- កម្រាស់ត្រឹមតែ 6.18 mm

