Samsung នឹងបញ្ចេញ Galaxy S4 LTE-A បំពាក់ដោយ CPU Snapdragon 800 នៅខែកក្កដា
ក្រុមហ៊ុន Samsung បានប្រកាចេញទូរស័ព្ទទំនើប Galaxy S4 តាំងពីខែមីនា មកម៉្លេះ ហើយសូមបញ្ជាក់ផងដែរថាកាលនោះក្រុមហ៊ុនប្រកាសចេញ Galaxy S4 ចំនួនពីរម៉ូដែលគឺ Galaxy S4 ដែលបំពាក់ដោយ CPU Exynos 5 Octa (CPU របស់ក្រុមហ៊ុន Samsung ផ្ទាល់) និង Galaxy S4 ដែលបំពាក់ដោយ CPU Snapdragon 600 ដែលជា CPU របស់ក្រុមហ៊ុន Qualcomm ។
សម្រាប់ពេលនេះមានការលេចចេញនូវ Galaxy S4 LTE-A (4G LTE-Advanced) មួយម៉ូដែលទៀតដែលបំពាក់ដោយ CPU ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 800 និងមានលេខកូដម៉ូដែល (SHV-E330) ។ ប្រភពពីគេហទំព័រ GeekyGadgets បានរំពឹងថាលក្ខណសម្បត្តិបច្ចេកទេសផ្សេងៗទៀតរបស់ទូរស័ព្ទទំនើបថ្មីនេះនឹងដូចម៉ូដែលមុនៗ (Galaxy S4) ដែលរួមមានដូចខាងក្រោម៖
- អេក្រង់ទំហំ 5-inch
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB, 32 GB និង 64 GB (អាចបន្ថែម microSD card)
- កាមេរ៉ាមុខទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ 13 MP
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
- ថាមពលថ្ម 2,600mAh
ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ថានឹងបញ្ចេញលក់ទូរស័ព្ទទំនើបមួយម៉ូដែលនេះនៅថ្ងៃណានោះទេ ប៉ុន្តែគេជឿថាក្រុមហ៊ុននឹងបញ្ចេញ Galaxy S4 LTE-Advanced ទៅលើទីផ្សារកូរ៉េខាងត្បូងនៅក្នុងខែកក្កដាខាងមុខនេះ ៕

