SmartWatch 2 របស់​ Sony ​បំពាក់​ដោយ NFC អាច​ការ​ពារ​ បាន​ទាំង​ទឹក និង​ធូលី​(វីឌីអូ​)

6/27/2013 0 Comments A+ a-

នាឡិកា​ទំនើប​ដែល​ត្រូវ​បាន​គេ​ហៅ​ថា SmartWatch គឺ​ជា​ផលិតផល​ថ្មី​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​ស្ដើង ។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប Sony Xperia   Z Ultra ក្រុមហ៊ុន​​ Sony ក៏​បាន​ធ្វើ​ការ​ប្រកាស​ចេញ​​​នូវ​​ SmartWatch ថ្មី​របស់​ខ្លួន​ផង​ដែរ ។
SmartWatch 2 ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ចេញ​​​ជា​មួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​អាច​ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​ទំនើប​តាម​រយៈ NFC ​និង Bluetooth ​​ហើយ​វា​ក៏​មាន​នូវ​លក្ខណសម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក និង​ធូលី​តាម​រយៈ​ស្តង់ដារ IP57 ផង​ដែរ ។ ក្រៅ​ពី​នេះ​ SmartWatch 2  ​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ 1.6-inch touchscreen ​​កម្រិត​ភាព​ច្បាស់​ 220 x 176 pixel ​និង​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ ​មាន​​អភិវឌ្ឍ​ថ្មី​ជា​មួយ​នឹង​ថាមពល​របស់​នាឡិកា​ និង​សាក​ថ្ម​តាម​រយៈ​  Micro USB  ។ ក្រៅពី​នេះ​បើ​តាម​​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ​នាឡិកា​នេះ​​អាច​នឹង​ប្រើ​បាន​ក្នុង​រយៈ​ពេល​ពី មួយ​ទៅ​បី​ថ្ងៃ​ ។
ទស្សនា​វីឌីអូ​៖
សូម​បញ្ជាក់​ថា ជា​មួយ​នឹង​ផ្ទាំង​បង្ហាញ​មាន​លក្ខណៈ​ដូច​ Android UI ​នាឡិកា SmartWatch 2 គឺ​​​អាច​នឹង​​ដំណើរការ​ជា​មួយ​នឹង​ទូរស័ព្ទ Android ​ជា​ច្រើន​ម៉ូដែល​ ដូច្នេះ​មនុស្ស​ជា​ច្រើន​នឹង​អាច​ប្រើ​នូវ​​នាឡិកា​នេះ​បាន ។​ ប៉ុន្តែ​​វា​នឹង​មិន​អាច​ធ្វើ​ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​​​ឧបករណ៍ iOS នោះ​ទេ ។ ដោយ​ឡែក​ក្រុមហ៊ុន Sony មាន​គម្រោង​នឹង​ចេញ​​លក់​នូវ​ SmartWatch 2 ​​​នៅ​លើ​​ទីផ្សារ​នា​ខែ​ កញ្ញា ក្នុង​ឆ្នាំ​នេះ​ហើយ​ជា​មួយ​តម្លៃ​ប្រហែល  $260 ​៕