Samsung បាន​ប្រកាស ចេញ​ជា​ផ្លូវការ​ ហើយ​នូវ​ទូរស័ព្ទ​ Galaxy S4 LTE-A

6/27/2013 0 Comments A+ a-

ព្រឹក​មិញ​នេះ​ពពក​ទើប​តែ​បាន​ចេញ​​អត្ថបទ​មួយ​ដែល​បង្ហាញ​ពី​រូបភាព​ទូរស័ព្ទទំនើប​ Galaxy S4 LTE-A ដែល​លេច​ចេញ​មុន​ការ​ប្រកាស​ចេញ​ជាផ្លូវការ​ដោយ​ក្រុមហ៊ុន​ Samsung ដោយឡែក​​​កាល​ពី​​​​ប៉ុន្មាន​ម៉ោង​មុន​នេះ​ Samsung ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​នូវ​ទូរស័ព្ទទំនើប​ទី​មួយ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា LTE-Advanced ។ ក្រុមហ៊ុន​ Samsung សន្យា​ថា​​តាមរយៈ​​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ប្រព័ន្ធសេវា​​​ថ្មី​ (LTE-Advanced) នឹង​ធ្វើឲ្យ​ល្បឿន​​ភ្ជាប់បណ្ដាញ​លឿន​ជាង​មុន​ពីរ​ដង ។ ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​វិញ​គឺ​​​​ CPU Quad-core 2.3GHz (Qualcomm Snapdragon 800) និង​លក្ខណសម្បត្តិ​បច្ចេកទេស​ផ្សេងៗ​ទៀត​ដូច​ម៉ូដែល​មុន ដែរ​គឺ​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5-inch
  • បច្ចេកវិទ្យា​អេក្រង់​ Super AMOLED
  • កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 32 GB (អាច​បន្ថែម​ microSD card​ 64 GB)
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង កាមេរ៉ា​ក្រោយ​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
  • ថាមពល​ថ្ម 2,600mAh
  • មាន​ពីរ​ពណ៌​គឺ ពណ៌ខៀវ (Blue Arctic) និង ពណ៌ក្រហម (Red Aurora)
បញ្ជាក់​ក្រុមហ៊ុន​ Samsung នឹង​បញ្ចេញទូរស័ព្ទ Galaxy S4 LTE-A ទៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​​​នៅ​រដូវ​ក្ដៅ​នេះ​ អាច​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​លក់​ក្នុង​ខែកក្កដា​ឬ​ដើមខែសីហា​ខាង​មុខ​នេះ ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕