តារា​ចម្រៀង Rosanne Wong ផ្តល់​កំណើត​ដល់​កូន​ប្រុស

6/25/2013 0 Comments A+ a-


យោងតាមប្រភពព័ត៌មាន ពីគេហទំព័រកូរ៉េមួយ បានឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងស្រី Rosanne Wong បានផ្តល់កំណើត ដល់កូនប្រុសដ៏ស្រស់ស្អាតម្នាក់ ដែលមានទម្ងន់ដល់ទៅ ៣.៧ គីឡូក្រាម។
Rosanne Wong បានប្រកាសដំណឹងល្អនេះ តាមការបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងប្រព័ន្ធអ៉ីនធើណេត ដោយដាក់ថា "កូនទី ២ របស់ខ្ញុំកើតហើយ។ ខ្ញុំមិនដែលគិតថា កូនរបស់ខ្ញុំ មានទម្ងន់ធ្ងន់បែបនេះទេ"។
ពេលនេះ Rosanne Wong កំពុងតែរីករាយជាមួយនឹងកូនទី២ របស់នាង ដែលមានឈ្មោះថា Daniel ជាមួយនឹងស្វាមី Derek ដែលជាពេទ្យធ្មេញ។ យ៉ាងណាមិញ Rosanne Wong មិនទាន់មានគំរោងយកកូនទី ៣ នៅឡើយទេ៕