សារៈសំខាន់នៃការ បរបោសអង្អែល មុនពេលរួមភេទ
ការបរបោសអង្អែលមុនពេលរួមភេទ ត្រូវបានចាត់ទុក ថាជាអ្វីៗដែលបុរសម្នាក់ គួរតែធ្វើចំពោះដៃគូរ ដើម្បីត្រៀមខ្លួង រួមភេទ។ បច្ចុប្បន្ននេះ ការបរបោសអង្អែលមុន ពេលរួមភេទបានក្លាយ ផ្នែកមួយដ៏សំខាន់នៃ បទពិសោធន៍រួមភេទទាំងមូលតែម្តង។
ពិតណាស់ការរួមភេទដោយមិន បានគ្រោងទុក និងគ្មានការបរបោសអង្អែល អ្វីសោះពេលខ្លះអាចជាបទពិសោធន៍ រួមភេទដ៏ ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើននឹង យល់ព្រមថាវា គឺជាការរួមភេទដ៏ល្អ បាននៅពេលដែលអ្នកបានសិក្សា អំពីសារៈសំខាន់នៃការបរបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោសអង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជាការ សប្បាយដល់ ដៃគូរទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើអោយពិសោធន៍ ខាងរួមភេទកាន់តែរីករាយទៀតផង។
ដើម្បីបន្ថែមគ្រឿងដល់ជីវិតផ្លូវភេទរបស់អ្នក
ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបរបោសអង្អែល ដល់ខាងស្រីអោយបានយូរ ដើម្បីអោយលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីអោយមានការបញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទ ភាគច្រើនយល់ថាគ្មានអ្វី សំខាន់ជាងការចំណាយ ពេលអោយបានច្រើន សម្រាប់ការបរបោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទនៅពេលដៃគូ ទាំងសងខាងកំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រងចំណង់ផ្លូវភេទ។
ការបរបោសអង្អែលមុនពេលរួមភេទគឺ ជាការផ្សំគ្នានៃសកម្មភាពជាច្រើនដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់អោយគ្នា ការថើបនិងការប្រើមាត់រួមភេទ។ សំណួរសួរថាហេតុអ្វីបានជា ការបរបោសអង្អែលមុនពេល រួមភេទមានសារៈសំខាន់? ដំបូងឡើយ បុរសដែលចេះថ្នាក់ថ្នម និងថើបដៃគូររបស់គេ ហើយដឹងពីរបៀប បរបោសអង្អែល អោយដៃគូរពេញចិត្តនោះ ច្រើនតែរកឃើញថាដៃគូ របស់ពួកគេនោះមិនត្រឹមតែ ពេញចិត្តក្នុងការរួមភេទ កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើអោយដៃគូ ទទួលបានចំនុចកំពូលកាន់តែ ស្រួលដែរ។ ស្ត្រីភាគច្រើនត្រូវការការភ្ញោច អោយបានយូរដើម្បីទទួល បានសម្រើបដ៏ពេញលេញមួយ ហើយការបរបោសអង្អែល មុនពេលរួមភេទនេះនឹង ផ្តល់នូវតម្រូវការរបស់នាងបាន៕
