ក្រុមហ៊ុន Nokia ប្រកាសចេញលក់ Nokia Asha 501 តម្លៃប្រហែលជាង១០០ដុល្លារ
Nokia Asha គឺខ្សែស្រឡាយផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុន Nokia ដែលកំពុងតែទទួលបានការនិយមគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ហើយដើម្បីពង្រីកខ្សែស្រឡាយ Asha និងទីផ្សាររបស់ខ្លួនឲ្យកាន់តែធំមួយកម្រិតទៀតនោះម្សិលមិញនេះក្រុមហ៊ុន Nokia បានប្រកាសចេញលក់ Nokia Asha 501 សម្រាប់ទីផ្សារមួយចំនួននៅអាស៊ី ។ ប្រភពពីគេហទំព័រ UnwiredView បានឲ្យដឹងថាអតិថិជននៅប្រទេសថៃ និង ប៉ាគីស្ថាននឹងអាចរកទិញទូរស័ព្ទនេះក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ហើយបន្ទាប់មកទៀតគឺទីផ្សារប្រទេសឥណ្ឌា និងតំបន់ផ្សេងៗទៀតជំវិញពិភពលោក (ចំនួន៩0 ប្រទេស) ។ សូមរលឹកផងដែរថាទូរស័ព្ទទំនើបរបស់ Nokia មួយម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការប្រចេញជាផ្លូវការកាលពីដើមខែឧសភានៅប្រទេសឥណ្ឌា ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ Asha 501 មានដូចខាងក្រោម៖
- អេក្រង់ 3-inch QVGA touch-screen
- កាមេរ៉ា 3.2MP
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 128MB មានបន្ថែម 4GB microSD card ភ្ជាប់ជាមួយ (អាចឡើងដល់ 32GB)
- បំពាក់ដោយ Wi-Fi connectivity, 2G nework , Bluetooth 3.0, microUSB 2.0
- មានបំពាក់ Stereo FM radio
- វិមាត្រ 99.2 x 58 x 12.1mm
- ទម្ងន់ 98g
- ថាមពលថ្ម 1,200mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មី (Asha OS)
- អាចនិយាយបាន ១៧ ម៉ោង ទុកចោលបាន ៤៨ ថ្ងៃ (២៦ថ្ងៃ សម្រាប់ម៉ូដែល SIM ពីរ)
ទស្សនាវីឌីអូ Nokia Asha 501៖
សូមបញ្ជាក់ថា ទូរស័ព្ទ Asha 501 មានចំនួនពីរម៉ូដែលផ្សេងគ្នាគឺម៉ូដែលស៊ីមមួយ (Single-SIM) និងមួយម៉ូដែលទៀតមានស៊ីមពីរ (Dual-SIM) ។ អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់ម៉ូដែលប្រើ SIM ពីរ គេអាចធ្វើការប្ដូរនូវ SIM ទី២ ដោយមិនចាំបាច់ដោះថ្មចេញនោះឡើយ ។ ក្រៅពីនេះក្រុមហ៊ុន Nokia នឹងធ្វើការនាំចេញនូវទូរស័ព្ទនេះទៅកាន់ទីផ្សារចំនួន ៩០ ប្រទេសក្នុងអំឡុងខែមិថុនានេះ (តម្លៃចាប់ពី $99.99 មិនទាន់គិតពន្ធ) សម្រាប់ទីផ្សារកម្ពុជាសូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានា ៕

