ជីរប្រវត្តិ Pitbull តារាចម្រៀងរ៉េបដ៏ល្បីរបស់ពិភពលោក
Pitbull មានឈ្មោះដើម Armando Pérez កើតនៅថ្ងៃទី ១៥ខែមករា ឆ្នាំ ១៩៨១នៅក្នុងទីក្រុងម៉ាអាមី រដ្ឋ Florida សហរដ្ឋអាមេរិក ជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធបទចម្រៀង ដ៏ល្បីរបស់ពិភពលោក។
តារាចម្រៀងរូបនេះ បានចេញអាល់ប៊ុមដំបូងឈ្មោះ “King of Crunk” ដោយច្រៀងជាមួយ តារាចម្រៀងរ៉េប Lin Jon នៅក្នុងឆ្នាំ ២០០២។ក្រោយមកនៅក្នុងឆ្នាំ ២០០៤ លោកបានចេញអាល់ប៊ុមថ្មី មួយទៀតក្រោម ចំណងជើងថា “M.I.A.M.I” មកពីពាក្យ Money Is A Major Issue ប៉ុន្តែភាពល្បីល្បាញរ បស់លោក នៅមិនទាន់មាននោះ ទេរហូតមកដល់ឆ្នាំ ២០០៩ លោកបានចេញអាល់ប៊ុម មួយទៀតក្រោម ចំណងជើងជាង Rebelution ដែលអាល់ប៊ុមនេះហើយ បានធ្វើឲ្យលោកល្បី ឈ្មោះជាមួយនឹងបទ “I Know You Want Me” ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោក កាន់តែមានការគាំទ្រឡើង ជាពិសេសបទ On The Floor ដែលច្រៀងជាមួយ តារាចម្រៀងស្រី Jennifer Lopez ហើយកាលពីពាក់ កណ្ដាលខែឧសភា កន្លងទៅតារាចម្រៀងទាំងពីរ នាក់បានសហការគ្នា ចេញបទថ្មី ក្រោមចំណងជើងថា “Live It Up” ដោយបទនេះមាន ការចុចមើលរហូតដល់ ២៧លានដង។
ជីវិតមុនសិល្បៈ
លោក Bitbull បានកើតនៅក្នុង ទីក្រុងម៉ាអាមី រដ្ឋ Florida សហរដ្ឋអាមេរិក ប៉ុន្តែឪពុកម្ដាយរបស់ លោកសញ្ញាតិគុយបា ហើយពេលដែល មានអាយុ ៣ឆ្នាំ លោកអាចសូត្រប្រវត្តិរបស់ វីរៈបុរសគុយបាលោក José Martí បានយ៉ាងល្អ។ ឪពុកម្ដាយរបស់លោក បានចែកផ្លូវគ្នានៅក្នុងអំឡុងពេល ដែលលោកនៅជាកុមារភាព ហើយមកដល់ពេលនេះ មិនដឹងថា ឪពុករបស់លោក នៅរស់ឬស្លាប់នោះទេ។
តារាចម្រៀង Pitbull បានធំធាត់ និងរស់នៅជាមួយម្ដាយ រហូតដល់អាយុ១៦ឆ្នាំ លោកបានក្លាយជា អ្នកចេញចាយគ្រឿងញៀន ដ៏ល្បីមួយរូប ប៉ុន្តែក្រោយមកម្ដាយរបស់ លោកបានឲ្យលោកទៅ ចូលរៀននៅវិទ្យាល័យ South Miami Senior High School។ក្រោយពីបញ្ចប់វិទ្យាល័យ លោកក៏បានចាប់យក អាជីពជាអ្នកចម្រៀង ព្រោះថា កាលពីនៅក្មេងលោកក៏ ធ្លាប់បានចូលក្នុង ក្រុមចម្រៀងមួយដែរ ប៉ុន្តែត្រូវបានគេ បណ្ដេញចេញវិញ ព្រោះថាលោកជា មនុស្សភ្នែកខៀវ។
Pitbull បានជ្រើសរើសឈ្មោះនេះ សម្រាប់ប្រើជាឈ្មោះក្រៅ ដោយលោកបាននិយាយថា គ្រប់យ៉ាងជោគជ័យ ដោយសារខ្លួនខ្ញុំ ផ្ដើមចេញពីចំណុច ដែលគ្មានអ្វីសោះ។ក្រោយពីចប់វិទ្យាល័យ Pitbull បានជួបជាមួយ Lil Jon ហើយក៏បង្កើត អាល់ប៊ុមដំបូងឈ្មោះ King of Crunk ដែលនៅក្នុង អាល់ប៊ុមនោះ បទចម្រៀង “Oye” ត្រូវបានគេជ្រើសរើស ជាចម្រៀងសម្រាប់រឿង 2 Fast 2 Furious។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ ២០០៩ មក លោក Pitbull បានជ្រើសរើសឯកសណ្ឋានផ្ទាល់ខ្លួន ដោយស្លៀកពាក់ដូចជា អ្នកធ្វើការ អាវធំ ក្រវ៉ាត់ក មិនមែនស្លៀកពាក់បែប DJ ផ្សេងនោះទេ។ក្រៅពីឈ្មោះហៅក្រៅ Pitbull លោកនៅមានឈ្មោះពីរទទៀតគឺ “Mr Worldwide និង Mr 305 (Mr Three 0 Five)”៕
